Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន មានបំណងរៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅ UN ក្នុងខែកុម្ភៈ (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃអង្គារទី២៧ខែធ្នូនេះថា រដ្ឋាភិបាលរបស់លោក មានគោលបំណងរៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅចុងខែកុម្ភៈ ពោលគឺចំខួបនៃការវាយលុករបស់រុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការបរទេស Dmytro Kuleba បានប្រាប់ AP នៅក្រសួងការបរទេសថា “អង្គការសហប្រជាជាតិ អាចជាកន្លែងដ៏ល្អបំផុតសម្រាប់រៀបចំកិច្ចប្រជុំកំពូលនេះ ពីព្រោះនេះមិនមែនជាការលម្អៀងទៅខាងប្រទេសណាមួយនោះទេ។

លោក Kuleba និយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អាចជាអ្នកសម្រុះសម្រួល សម្រាប់កិច្ចចរចាសន្តិភាព។

លោកក៏បាននិយាយផងដែរថា អ៊ុយក្រែននឹងធ្វើអ្វីៗតាមដែលអាចធ្វើបាន ដើម្បីឈ្នះសង្រ្គាមនៅឆ្នាំ២០២៣។ ទោះបីជាយ៉ាងណាក៏ដោយ លោកបន្ថែមថា ផ្នែកការទូតតែងតែដើរតួនាទីយ៉ាងសំខាន់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ដ្រូនអ៊ុយក្រែន វាយប្រហារមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម