ព័ត៌មានអន្ដរជាតិ
ណាសា ព្រមានថា ចិន នឹងដណ្តើមយក ទឹកដីនៅ ឋានព្រះចន្ទ (មានវីដេអូ)
អភិបាលអង្គការ ណាសា លោក Bill Nelson បាននិយាយថា ប្រទេសចិន អាចព្យាយាមគ្រប់គ្រងទីតាំងដែលសម្បូរធនធានបំផុតនៅលើឋានព្រះចន្ទ ប្រសិនបើខ្លួនឈ្នះការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក។

លោក Nelson បាននិយាយនៅក្នុងបទសម្ភាសជាមួយ Politico កាលពីចុងសប្តាហ៍ថា “ជាការពិត! យើងកំពុងស្ថិតក្នុងការប្រកួតប្រជែងនៅទីអវកាស។ ហើយវាជាការពិត! យើងត្រូវប្រយ័ត្នឲ្យបានល្អជាងនេះដែលថា ចិននឹងមិនទៅដល់កន្លែងមួយនៅលើឋានព្រះចន្ទ ក្រោមការដឹកនាំនៃការស្រាវជ្រាវវិទ្យាសាស្ត្រនោះទេ”។
ប្រធានទីភ្នាក់ងារអវកាសអាមេរិករូបនេះបានបន្ថែមថា បញ្ហាគឺថា មានកន្លែងច្រើនណាស់នៅលើប៉ូលខាងត្បូងនៃឋានព្រះចន្ទ ដែលគ្រប់គ្រាន់សម្រាប់ការបូមយកទឹក និងអ្វីៗផ្សេងទៀត។

ចំពោះហេតុផលសម្រាប់ការអះអាងរបស់លោក លោកបានលើកឡើងពីសកម្មភាពរបស់ទីក្រុងប៉េកាំង នៅលើភពផែនដី។ លោក Nelson និយាយថា “ប្រសិនបើអ្នកសង្ស័យ សូមក្រឡេកមើលអ្វីដែលចិនបានធ្វើជាមួយប្រជុំកោះ Spratly ជាប្រជុំកោះនៅសមុទ្រចិនខាងត្បូង ដែលត្រូវបានប្រកួតប្រជែងដោយប្រទេសផ្សេងទៀត ប៉ុន្តែជាកន្លែងដែលយោធាចិនបានបង្កើតមូលដ្ឋានទ័ព”។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ចិនបានក្លាយជាប្រទេសដំបូងគេ ដែលធ្វើការចុះចតយាន នៅផ្នែកឆ្ងាយនៃឋានព្រះចន្ទដែលជាផ្នែកនៃបេសកកម្មមនុស្សយន្ត Chang’e 4 របស់ខ្លួន។ ក្រោយមក ខ្លួនអាចបញ្ជូនគំរូព្រះចន្ទត្រលប់មកផែនដីវិញ។

ទីក្រុងប៉េកាំងនិយាយថា ខ្លួនរំពឹងថា នឹងដាក់មនុស្សម្នាក់នៅលើឋានព្រះចន្ទមុនឆ្នាំ២០៣០ ហើយក្រោយមកទៀតនឹងបង្កើតស្ថានីយស្រាវជ្រាវវិទ្យាសាស្ត្រនៅទីនោះតែម្តង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលអវកាសជាតិចិន (CNSA) ក៏បានបញ្ជូនយានអវកាស និងយានរុករកទៅកាន់ភពព្រះអង្គារដោយជោគជ័យ ហើយបានបាញ់បង្ហោះស្ថានីយអវកាសជាតិរបស់ខ្លួនទៅកាន់គន្លងផែនដីផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ឆ្នាំនេះ ណាសា បញ្ជូនយានឆ្ពោះទៅ អាចម៍ផ្កាយសម្បូរលោហធាតុ ដែលសមល្មមឲ្យមនុស្សមួយផែនដី ក្លាយជាមហាសេដ្ឋី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


