សេដ្ឋកិច្ច
ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្រ្តាលី នឹងជំរុញពាណិជ្ជកម្មសេដ្ឋកិច្ចប្រទេសទាំងពីរ
ដោយមានការស្នើសុំពីធុរជនអូស្ត្រាលី និងទទួលបានលិខិតរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការពិនិត្យលទ្ធភាពបង្កើត ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា អូស្ត្រាលី សភាពាណិជ្ជកម្មកម្ពុជា បានឯកភាពគាំទ្រជាគោលការណ៍ទៅលើការបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា អូស្ត្រាលី ក្នុងគោលបំណងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។ នេះបើតាមការប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា។

បើតាមសភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សានេះ នឹងជួបប្រជុំគ្នាជាទៀងទាត់ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត និងអនុវត្តសកម្មភាពជំរុញពាណិជ្ជកម្ម វិនិយោគទ្វេភាគី រួមមានដូចជា រៀបចំសិក្ខាសាលាធុរកិច្ច បេសកកម្មពាណិជ្ជកម្ម ទស្សនកិច្ចធុរកិច្ច និងសកម្មភាពផ្សេងៗទៀត។
ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា អូស្រ្តាលី នឹងបំពេញភារកិច្ចសំខាន់ៗ ដូចជា ផ្តល់យោបល់អំពីការទាក់ទាញវិនិយោគដោយផ្ទាល់ពីបរទេស និងពាណិជ្ជកម្ម ដើម្បីពង្រឹងអភិវឌ្ឍការតភ្ជាប់ឧស្សាហកម្ម និងធុរកិច្ចរវាងកម្ពុជា និងអូស្ត្រាលី។ បង្កលក្ខណៈងាយស្រួល និងតភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនអូស្រ្តាលី និងក្រុមហ៊ុនអន្តរជាតិ ដើម្បីជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍មកកាន់កម្ពុជា។
យោងតាមលិខិតក្រសួងពាណិជ្ជកម្ម ជូនទៅសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានជូនដំណឹងដល់ក្រសួងពាណិជ្ជកម្ម ទាក់ទងនឹងករណីស្នើសុំបង្កើត Cambodia-Australia Business Advisory Group (CABAG) ដើម្បីចងក្រងធុរជនអូស្ត្រាលី ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងវិនិយោគពីអូស្រ្តាលី មកកាន់កម្ពុជា។ CABAG នឹងដើរតួនាទីជាក្រុមការងារស្ម័គ្រចិត្តដើម្បីផ្សព្វផ្សាយ និងនាំក្រុមហ៊ុនរបស់អូស្រ្តាលី ព្រមទាំងសហគ្រិនដែលបានបង្កើតអាជីវកម្មរួច ឬមានបំណងចង់បានអាជីវកម្មជាមួយកម្ពុជា ដើម្បីដឹកនាំបង្កើត Cambodia Australia Business Council (CABC) នៅក្នុងរដ្ឋនីមួយៗ ក្នុងប្រទេសអូស្រ្តាលី ដូចជា រដ្ឋ New South Wales, Victoria , South Australia, និង Queensland ជាដើម៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


