សុខភាព
វិធី ៤ យ៉ាង ជួយព្យាបាលអាការជាំភ្នែក បែបងាយៗនៅផ្ទះ
ជាំភ្នែកជាអាការមួយស្ដែងឡើងដោយសារការជាំឈាមក្នុងសរសៃឈាម ដែលព័ទ្ធជុំវិញបរិវេណភ្នែកក្រោយពីប៉ះទង្គិចនឹងអ្វីមួយ។ អាការធ្ងន់ធ្ងរអាចបណ្ដាលឲ្យហើមនៅត្រង់កន្លែងជាំ ដូច្នេះត្រូវទៅជួបជាមួយគ្រូពេទ្យ ប៉ុន្ដែបើស្រាលវិញអាចអនុវត្ដវិធីព្យាបាលដោយខ្លួនឯងនៅផ្ទះ។

១.ស្អំទឹកកក
ស្អំទឹកកកគឺជាវិធីព្យាបាលងាយៗ យើងអាចចំណាយពេលស្អំចន្លោះពី ២៤ ទៅ ៤៨ម៉ោង ក្នុងអំឡុងពេលមានរបួសដើម្បីកាត់បន្ថយការៈជាំឈាមក្រោមស្បែក។ យើងអាចស្អំកន្លែងរបួស ម្ដងចន្លោះពី ១០ ទៅ ២០នាទី ស្អំ២ដងក្នុងមួយថ្ងៃនឹងជួយឲ្យរបួសឆាប់ជាសះស្បើយ។
២.ស្អំកម្ដៅ
ការស្អំកម្ដៅមានលក្ខណៈខុសគ្នាបន្ដិចបន្ដួចនឹងការស្អំទឹកកក ពោលយើងអាចអនុវត្ដវិធីនេះ ចន្លោះពី ១២ម៉ោង ទៅ២៤ម៉ោង ក្នុងកំលុងមានរបួស។ ស្អំកម្ដៅយើងអាចស្អំជាមួយនឹងកន្សែងជ្រលក់ទឹកក្ដៅពូតឲ្យស្ងួតបន្ដិច ស្អំនៅកន្លែងមានរបួស ចន្លោះពី ៥ ទៅ ១០នាទី អនុវត្ដវីធីនេះឲ្យបាន២ដងក្នុងមួយថ្ងៃនឹងជួយឲ្យឆាប់ជាសះស្បើយដូចគ្នា។
៣.ម៉ាស្សាថ្នមៗ
វីធីម៉ាស្សាថ្មមៗ អាចធ្វើបាននៅពេលដែលអ្នករបួសមានអារម្មណ៍រមាស់បន្ដិចៗ ឬហើមនៅត្រង់បរិវេណដែលមានស្នាមជាំ។ ព្រោះការម៉ាស្សា អាចជួយជំរុញឲ្យចរន្ដឈាមដំណើរការបានស្រួល និងកាត់បន្ថយអាការៈហើមបានលឿន។ ប៉ុន្ដែប្រសិនបើអ្នករបួសមានការឈឺចាប់ខ្លាំង វិធីនេះមិនបាច់អនុវត្ដនោះទេ ដោយប្ដូរមកការស្អំទឹកកកវិញ ជួយកាត់បន្ថយការឈឺចាប់។
៤.ញ៉ាំវីតាមីន C
វីតាមីន C ក៏មានចំណែកក្នុងការព្យាបាលជាំភ្នែកបានផងដែរ។ ព្រោះវីតាមីនប្រភេទនេះ មានតួនាទីជួយបង្កើតខូលឡាជែនជំនួយកោសិកាស្បែក និង ជួយឲ្យចរន្ដឈាមដើរបានល្អ។ យើងអាចញ៉ាំអាហារដែលសម្បូរជាតិវីតាមីន C ជាប្រចាំនឹងជួយឲ្យជំរុញការព្យាបាលបានជាសះស្បើយរហ័ស។
តើការជាំភ្នែកអាចចំណាយប៉ុន្មានទើបព្យាបាលជាសះស្បើយ?
បញ្ហាជាំភ្នែកអាចចំណាយពេលព្យាបាល តិចឬច្រើន អាស្រ័យលើស្ថានភាពរបួសជាក់ស្ដែង ប៉ុន្ដែជាមធ្យមអាចលើសពី ១សប្ដាហ៍ និងតិចជាង ៣សប្ដាហ៍។ ក្នុងករណីដែលជាំភ្នែកនៅតែបន្ដលើសពី ៣សប្ដាហ៍ត្រូវទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ៕

ចុចអាន៖តិចនិក ១២ យ៉ាង ព្យាបាលដក់ក្រោមភ្នែកយ៉ាងមានប្រសិទ្ធភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


