ជីវិតកម្សាន្ដ
មានភស្តុតាងបង្ហាញថា Jung Kook សមាជិក BTS ធ្លាប់ណាត់ជួបតារាសម្តែង Lee Yoo Bi
អ្នកយកព័ត៌មាននិងជា Youtuber លោក Lee Jin Ho បានបញ្ចេញភស្តុតាងដែលបញ្ជាក់ថា Jung Kook សមាជិក BTS និងតារាសម្តែង Lee Yoo Bi ធ្លាប់ណាត់ជួបមានទំនាក់ទំនងស្នេហាជាមួយគ្នាកាលពីខែ ឧសភា ឆ្នាំមុន។

កាលពីថ្ងៃទី ១៤ ខែកុម្ភៈ អ្នកយកព័ត៌មាន Lee Jin Ho បានបង្ហោះវីដេអូមួយដែលមានចំណងជើងថា “ភស្តុតាងណាត់ជួបដែលមិនអាចប្រកែកបានរបស់ Jung Kook និង Lee Yoo Bi” ។ លោកបញ្ជាក់ថា គូស្នេហ៍មួយគូនេះ បានស្រលាញ់គ្នាមួយរយៈមកហើយ ប៉ុន្តែមិនទាន់ច្បាស់ថា តើពួកគេនៅតែ រក្សាចំណងស្នេហ៍រហូតមកដល់ពេលនេះ ឬយ៉ាងណានោះទេ ។

Lee Jinho បាននិយាយថា “Jung Kook និង Lee Yoo Bi បានជួបគ្នាតាមរយៈអ្នកស្គាល់គ្នា ហើយណាត់គ្នារហូតដល់ចុងខែឧសភាឆ្នាំមុន ខ្ញុំដឹងព័ត៌មាននេះតាំងពី២ឆ្នាំមុន។ ជាពិសេសអ្នកយកព័ត៌មានប្រុសក៏បានបង្ហាញភស្តុតាងអ្នកទាំងពីរធ្លាប់ទៅលេងកោះ Jeju ជាមួយគ្នា ហើយពាក់ខ្សែដៃគូស្នេហ៍ បន្ថែមពីលើនេះ Jungkook ធ្លាប់ទិញកាបូបប្រណិតមួយសម្រាប់ Lee Yoobi ។


ទន្ទឹមនឹងនេះ ពាក្យចចាមអារ៉ាមអំពីការណាត់ជួបរបស់ Jungkook និង Lee Yoo Bi បានកើតឡើង នៅក្នុងខែធ្នូ ឆ្នាំ ២០២១។ ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងាររបស់តារាល្បីទាំងពីរបានបដិសេធ ពាក្យចចាមអារ៉ាមនៅពេលនោះ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Rain និងភរិយា ទិញផ្ទះតម្លៃវាល់លាននៅអាមេរិក ទុកឲ្យកូនស្នាក់នៅពេលកំពុងសិក្សា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


