ជីវិតកម្សាន្ដ
មិនធម្មតា ម្ចាស់មកុដ Miss Charm ឆ្នាំ២០២៣ មានសាវតាជាអ្នកបើកយន្តហោះ
បន្ទាប់ពីឆ្លងកាត់វគ្គផ្ដាច់ព្រ័តនារាត្រីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្មវិធីប្រកួតសម្រស់ Miss Charm 2023 បានរកឃើញម្ចាស់គ្រងមកុដថ្មី ដែលជាបវរកញ្ញាតំណាងប្រទេសប្រេស៊ីល នាង Luma Russo ខណៈសាវតានៃបវរកញ្ញារូបនេះ ពិតជាមិនធម្មតានោះទេ។

វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Charm 2023 បានប្រព្រឹត្តទៅចប់សព្វគ្រប់ ដោយមានការចូលរួមពីបេក្ខនារីមកពីប្រទេស និងដែនដីនានាជុំវិញពិភពលោកចំនួន ៣៨រូប។ ក្នុងនោះបេក្ខភាពបវរកញ្ញាមកពីប្រេស៊ីល នាង Luma Russo គឺជាអ្នកទទួលបានជយលាភីឯក ក្រោយប្រកួតយ៉ាងស្វិតស្វាញ។ បន្ទាប់ពីឈ្នះតំណែងជារាជិនី Miss Charm 2023 បវរកញ្ញាវ័យ ២៧ឆ្នាំរូបនេះ បានទទួលប្រាក់រង្វាន់ចំនួន ១០ម៉ឺនដុល្លារ មកុដតម្លៃ ១៥ម៉ឺនដុល្លារ និងកុងត្រាការងាររយៈពេល១ឆ្នាំ នៅក្នុងប្រទេសវៀតណាម។

ងាកមកមើលសាវតាបវរកកញ្ញា Luma Russo វិញពិតជាមិនធម្មតានោះទេ ពិតជាសក្តិសមជាម្ចាស់តំណែងឯក Miss Charm 2023 ព្រោះមុនចូលរួមប្រកួតនាងគឺជាតារាម៉ូដែលមួយរូប និងជាអ្នកបើកយន្តហោះអាជីពទៀតផង។ ក្រោយគ្រងមកុដ Miss Charm នាងបានបង្កើតប្រវត្តិសាស្ត្រជាកាពីទែននារីដំបូងគេ ដែលចូលរួមប្រកួតក្នុងកម្មវិធីសម្រស់អន្តរជាតិ និងបានឈ្នះតំណែងឯក៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិនអាចចូលដល់ Top តែ ប៊ី សុធារី ឈ្នះពានឈុតតំណាងជាតិល្អផ្ដាច់គេលើឆាកអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


