ជីវិតកម្សាន្ដ
គ្រាន់តែមានស្នេហាសោះ អ្នកបញ្ចូលសំឡេងតុក្កតាបិសាច Nezuko បាត់បង់ប្រជាប្រិយភាពភ្លាម
អ្នកបញ្ចូលសំឡេងតុក្កតាបិសាច Nezuko ក្នុងរឿងតុក្កតា Demon Slayer (អ្នកសម្លាប់បិសាច) ឈ្មោះ Akari Kitou កំពុងបាត់បង់ប្រជាប្រិយពេញទំហឹង បន្ទាប់ពីអ្នកគាំទ្រដឹងរឿងនាងមានស្នេហា ។

រឿងទាំងអស់ចាប់ផ្ដើមកាលពីឆ្នាំ ២០២១ ដែលក្រុមហ៊ុនទស្សនាវដ្ដី Bunsun Online រៀបចំឲ្យ Akari និងអ្នកបញ្ចូលសំឡេងប្រុសឈ្មោះ Yuya Hozumi ជួបគ្នា ។ បន្ទាប់ពីកម្មវិធីនោះហើយ Akari ក៏រើមករស់នៅផ្ទះជាមួយ Yuya និងស្រលាញ់គ្នារហូតមកដល់បច្ចុប្បន្នជាសម្ងាត់ដើម្បីការពារអាជីពរបស់នាង ។

ក្រោយមកទំនាក់ទំនងនេះត្រូវបានអ្នកតាមដានលាតត្រដាង ប៉ុន្តែ Akari ព្យាយាមលាក់បាំងដោយបង្ហោះសារក្នុង Twitter ថាលោក Yuya គ្រាន់តែជាមិត្តជិតដិតប៉ុណ្ណោះ ។
នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកបញ្ចូលសំឡេងស្រីរូបនេះបានចេញលក់បទចម្រៀងថ្មីក្រោមចំណងជើងថា “Dear Doze Days” ជាលទ្ធផលសន្ទុះការគាំទ្រគឺតិចខ្លាំងមែនទែន មិនដូចបទពីមុនៗរបស់នាងទេ ។ បើប្រៀបធៀបតួលេខបានបង្ហាញថា ក្នុងរយៈពេល ១ សប្ដាហ៍ បទចម្រៀង “ Kimi no Tonari de” លក់ចេញ ៦២០០ ច្បាប់ ចំណែកបទថ្មីលក់ចេញបានត្រឹមតែ ២១៤០ ច្បាប់ប៉ុណ្ណោះ ។

ទោះបីចម្រៀងនាងមិនសូវទទួលការគាំទ្រដូចមុន Akari នៅតែរក្សាដំណែងជាអ្នកបញ្ចូលសំឡេងឲ្យ Nezuko ដដែលនារដូវកាលថ្មីខាងមុខនេះ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ អ្នកបញ្ចូលសម្លេងតុក្កតា Disney ជាតារាល្បីៗទាំង ១០ រូបនេះសោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


