កីឡា
តើមានប្រទេសប៉ុន្មានហើយ ដែលបានចុះឈ្មោះចូលរួមប្រកួតកីឡាគុនល្បុក្កតោ ក្នុងស៊ីហ្គេម ២០២៣
គិតមកដល់ថ្ងៃនេះ មានប្រទេសចំនួន ៥ហើយ ដែលបានចុះឈ្មោះចូលរួមប្រកួតលើប្រភេទកីឡាគុនល្បុក្កតោ ជាមួយម្ចាស់ក្បាច់គុនកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបញ្ជាក់ដោយ cambodia2023.com។

លោក អ៊ួ តារា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានគូសបញ្ជាក់ថា មានប្រទេសចំនួន ៥ហើយ ដែលបានត្រៀមបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួន ចូលរួមប្រកួតកីឡាគុនល្បុក្កតោ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ រួមមានប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងឥណ្ឌូណេស៊ី រួមទាំងម្ចាស់ផ្ទះក្បាច់គុន និងជាម្ចាស់ផ្ទះកម្ពុជា សរុបគឺ ៦ប្រទេស។

«មុនឈានដល់ការប្រកួតធំនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា គឺម្ចាស់ផ្ទះកម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ចំនួនពីរ គឺទី១ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមអន្តរជាតិ គុនល្បុក្កតោ ពីថ្ងៃទី២៤-២៨ ខែមីនា ឆ្នាំ២០២៣។ បន្ទាប់មកយើងបន្តទៅរៀបចំការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ (The First Kun Borkator SEA Championship 2023) ដែលគ្រោងនឹងធ្វើពីថ្ងៃទី២៩ ខែមីនាដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣»។ នេះជាការបញ្ជាក់បន្ថែម លោក អ៊ួ តារា។
គួរបញ្ជាក់ថា បញ្ជីវិញ្ញាសាដែលបានកំណត់ជាផ្លូវការលើប្រភេទកីឡាគុនល្បុក្កតោ ក្នុងប្រភេទយុទ្ធគុនចម្រុះ គឺមានចំនួន ១៦វិញ្ញាសា ក្នុងនោះប្រភេទវិញ្ញាសាសម្តែងមានចំនួន៧ (ឯកត្តជន-ក្រុម) ខណៈវិញ្ញាសាប្រយុទ្ធមានចំនួន៩ រួមមានផ្នែកបុរសលើប្រភេទទម្ងន់ ៥០គ.ក ៥៥គ.ក ៦០គ.ក ៦៥គ.ក និង៧០គ.ម។ រីឯផ្នែកនារី មានប្រភេទទម្ងន់ ៤៥គ.ក ៥០គ.ម ៥៥គ.ក និង៦០គ.ក៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


