ព័ត៌មានជាតិ
ប្រកាសតែងតាំងឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការខេត្តព្រៃវែងជាផ្លូវការ
ឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានប្រកាសតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ជា សុមេធី អភិបាល នៃអគណៈអភិបាលខេត្តព្រៃវែង។

ក្នុងពិធិប្រកាសតែងតាំងស្នងការខេត្តថ្មីនេះ នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ណែនាំឲ្យលោកស្នងការខេត្តព្រៃវែងថ្មី ត្រូវខិតខំបំពេញកិច្ចការងារជូនជាតិមាតុភូមិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អប្រសើដោយពុំមានការរើសអើង។

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចតែងតាំងលោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន អតីតប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការនគរបាលជាតិ ជាស្នងការខេត្តព្រៃវែង ជំនួយលោកឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ៕
អត្ថបទ៖ សុខុម





-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


