ព័ត៌មានជាតិ
បង្ក្រាបគ្រឿងញៀន ប្រមាណ ៤១គីឡូក្រាម ឃាត់ខ្លួន២នាក់ នៅខេត្តស្ទឹងត្រែង
នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង ស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀននៅឃាត់ខ្លួនជនសង្ស័យ ២នាក់ដកហូតថ្នាំញៀនប្រមាណ ៤១គីឡូក្រាម ។
នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង២០ និង១០នាទី យប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញ (ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង យិន បញ្ញារិទ្ធ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ដោយមានការសម្រប សម្រួលពីលោកព្រះរាជអាជ្ញា ជេត ខេមរា បានបើកការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាបករណីដឹកជញ្ជូន ជួញដូរ គ្រឿងញៀនឆ្លងដែនខុសច្បាប់ នៅចំណុច ស្ពានទី២ (ច្រករបៀង) ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (ចម្ងាយប្រមាណជិត ២គ.ម ពីច្រកទ្វារអន្តរជាតិ ត្រពាំងគ្រៀល) ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ (ប្រុស) ចាប់យកវត្ថតាង រួមមាន មេតំហ្វេតាមីន (ICE) ចំនួន ៤១ កញ្ទប់ធំ ទម្ងន់ប្រមាណ ៤១គីឡូក្រាម ដែលជនល្មើសទម្លាក់ទុកក្នុងព្រៃ ៕
អត្ថបទ ៖ រ៉ាវុទ្ធ

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


