កីឡា
Arsenal ឡើងថ្លៃសំបុត្រប្រកួតចុងក្រោយ នៃ Premier League ដោយរំពឹងលើកពានចំពោះមុខអ្នកគាំទ្រខ្លួន នៅថ្ងៃនោះ
សំបុត្រសម្រាប់ការប្រកួតថ្ងៃចុងក្រោយរបស់ក្លិបកាំភ្លើងធំ Arsenal ជាមួយ Wolves បានវាយលុកទីផ្សារក្នុងតម្លៃ £៥៣,០០០ (ឬប្រហាក់ប្រហែល ៦៥$) ក្នុងម្នាក់ៗ។ អ្នកគាំទ្រកាំភ្លើងធំ កំពុងស្រមៃចង់ឃើញក្រុមរបស់ពួកគេលើកពាន Premier League នៅថ្ងៃទី ២៨ ខែឧសភា។

ក្រុមរបស់លោក Mikel Arteta ឈរពីលើក្រុមការពារតំណែងជើងឯក Manchester City ចំនួន ៨ ពិន្ទុក្នុងការប្រជែងដណ្តើមពាន Prem ទោះបីជាក្រុមរបស់លោក Pep Guardiola នៅសល់ ១ ប្រកួតក្នុងដៃក៏ដោយ ខណៈ Arsenal មានបំណងឈ្នះពានលីគជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ២០០៤។

ដោយបានឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំ នៃភាពក្តៅគគុក ស្មារតីស្ពឹកស្រពន់ជាញឹកញាប់ បរិយាកាសមិនល្អនៅលើទឹកដីរបស់ពួកគេ លោក Arteta បានព្យាយាមធ្វើឲ្យអ្នកគាំទ្រនៅពីក្រោយក្រុមដែលពោរពេញទៅដោយកីឡាករវ័យក្មេងរបស់លោក ជាមួយកីឡដ្ឋាន Emirates ឥឡូវនេះត្រូវបានចាត់ទុកថាជាកន្លែងដ៏ល្អបំផុតក្នុងលីគ។
ក្លិបបានខិតខំប្រឹងប្រែងបន្ទាប់ពីការតែងតាំងរបស់លោក Arteta នៅក្នុងឆ្នាំ ២០១៩ ដើម្បីធានាថាយុវជនកាន់តែច្រើនបានឆ្លងកាត់ការបន្តវេនដ៏ត្រឹមត្រូវ ហើយកំពុងមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

Arsenal ត្រូវជួប Leeds នៅលើទឹកដីរបស់ខ្លួននៅថ្ងៃសៅរ៍នេះ ដើម្បីរក្សាគម្លាតបន្ថែមជាមួយ Man City ដែលត្រូវជួប Liverpool ចុងសប្ដាហ៍នេះដូចជាគ្នា។
ជាមួយនឹងក្របខណ្ឌ Premier League នៅសល់ ១០ ប្រកួតទៀត នឹងបញ្ចប់ Arsenal ត្រូវការឈ្នះយ៉ាងហោចណាស់ ៩ ប្រកួត ដើម្បីគ្រងជើងឯកលីគជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ២០០៤៕
ប្រភព ៖ dailymail.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


