ព័ត៌មានជាតិ
កូនប្រុសរបស់ម្ចាស់ផលិតកម្មឆ្លងដែន ចេញមុខបញ្ជាក់ថា លោកមិនដែលស្គាល់ឈ្មោះ មុន្នី នោះទេ
បន្ទាប់ពីមានបុរសម្នាក់ឈ្មោះ មុន្នី ចេញមុខអះអាងថា ជាកូនទី ៥ ក្នុងចំណោមកូនទាំង ៩នាក់ របស់លោក ធឹង សុន ដែលជាអតីតម្ចាស់ផលិតកម្មឆ្លងដែនមក ភ្លាមៗនោះគេឃើញផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះលោក គួច ខេវិន បានសម្តែងការហួសចិត្ត និងអស់សំណើច។

គេចាំបានថា កាលណោះលោក គួច ខេវិន បានបញ្ជាក់ច្បាស់ៗថា តាមលោកស្គាល់ក្រុមគ្រួសាររបស់លោក ធឹង សុន នោះ គឺលោកមិនដែលដឹងថា លោក មុន្នី នេះជាកូនប្រុសរបស់ថៅកែផលិតកម្មឆ្លងដែ នទេ ព្រោះម្ចាស់ផលិតកម្មរូបនេះមានកូនប្រុស ៣នាក់ កំពុងរស់នៅឯសហរដ្ឋអាមេរិក ហើយពួកគេបានទាក់ទងលោកជាប្រចាំ។

ចំណែកកូនប្រុសច្បងរបស់លោក ធឹង សុន គឺលោក តូនី សុន បានចេញមកបញ្ជាក់ថា លោកមិនដែលស្គាល់បុរសឈ្មោះ មុន្នី នោះទេ ហើយលោកមានបងប្អូនប្រុសតែ ៣នាក់ប៉ុណ្ណោះ។ លោក តូនី សុន បានលើកឡើងថា “ខ្ញុំមិនដែលស្គាល់គាត់ទេ”។

កូនប្រុសរបស់ម្ចាស់ផលិតកម្មឆ្លងដែនរូបនេះ បាននិយាយទៀតថា «ខ្ញុំឈ្មោះ Tony Son ជាម្ចាស់ផលិតកម្មឆ្លងដែនមិនបានដឹងរឿងហ្នឹងទេ ហើយខ្ញុំក៏មិនស្គាល់អូនហ្នឹងជាកូន ឬបងប្អូនខ្ញុំដែរឪពុកខ្ញុំមានកូន ៣ទេ, ១.គឺ ខ្ញុំTony Son ,ទី២ គឺព្រំដែន និងទី៣ គឺប្អូនប្រុសពៅខ្ញុំ គឺឆ្លងដែន។ ប្អូនប្រុសពៅដែលលោកឪពុកខ្ញុំយកឈ្មោះផលិតកម្មឆ្លងដែន»។

កាលពីថ្មីៗនេះ មានបុរសឈ្មោះ មុន្នី បានចេញមកបញ្ជាក់ថា រូបគេជាអ្នកស្នងមរតក (ទាយាទ) ដើម្បីបើកផលិតកម្ម ដែលបានបិទទ្វាអស់រយៈពេល ២០ឆ្នាំមកហើយនោះ ដើម្បីឲ្យដំណើរការជាថ្មីឡើងវិញ។

ពាក់ព័ន្ធនឹងរឿងនេះ លោក គួច ខេវិន ប្រតិកម្មថា តាមលោកស្គាល់ក្រុមគ្រួសារលោក ធឹង សុន នោះ គឺលោកមិនដែលដឹងថា លោក មុន្នី នេះជាកូនប្រុសរបស់ថៅកែផលិតកម្មឆ្លងដែនទេ។ លោក គួច ខេវិន ក៏បានទាមទារឲ្យបុរសរូបនេះ ចេញមុខសុំទោសមហាជន ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


