ព័ត៌មានអន្ដរជាតិ
ប្រជាពលរដ្ឋថៃនាំគ្នាសម្រុកទៅស្រុកកំណើត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី
ទិដ្ឋភាពប្រជាជនថៃនាំគ្នាសម្រុកវិលត្រឡប់ទៅស្រុកកំណើតវិញ ចាប់តាំងពីថ្ងៃទី១១ ខែមេសា នៅតាមស្ថានីយ៍រថយន្តក្រុងនៅក្នុងទីក្រុងបាងកក ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី (សង្ក្រាន្តឆ្នាំថ្មី) ដែលតាមស្ថានីយ៍នីមួយៗក្នុងទីក្រុងបាងកកមានអ្នកដំណើរយ៉ាងកកកុញ ដែលអ្នកដំណើរទាំងនោះភាគច្រើនជាងគេធ្វើដំណើរទៅភាគខាងជើង និងឦសាន។

លោក Sanyalak Panwattanalikit ប្រធានក្រុមហ៊ុនដឹកជញ្ជូនថៃបាននិយាយថា ចាប់ពីថ្ងៃទី ១១-១២ ខែមេសា ឆ្នាំ២០២៣ គេរំពឹងថា ចំនួនអ្នកដំណើរដែលប្រើប្រាស់សេវានៅស្ថានីយ៍រថយន្តក្រុងបាងកកទាំង៥ មានអ្នកដំណើរកើនឡើងយ៉ាងខ្លាំង ហើយរថយន្តរបស់លោកមានចំនួន ៧០០គ្រឿង អាចដឹកអ្នកដំណើរបានរហូតដល់ ១សែននាក់ក្នុងមួយថ្ងៃ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ នៅតាមបណ្តាស្ថានីយ៍រថយន្តក្រុងនីមួយៗបានណែនាំដល់គ្រប់ភាគីទាំងអស់ត្រូវបង្កលក្ខណៈងាយស្រួលដល់សាធារណជនអ្នកធ្វើដំណើរដោយភាពងាយស្រួល និងសុវត្ថិភាព ស្របតាមគោលនយោបាយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដោយត្រូវអនុវត្តតាមបទប្បញ្ញត្តិ និងច្បាប់យ៉ាងតឹងរ៉ឹង មិនឱ្យឆ្លៀតឱកាសដំឡើងតម្លៃសំបុត្រ ប្រសិនបើមានជនឆ្លៀតឱកាសនឹងត្រូវផាកពិន័យ និងចាត់វិធានការច្បាប់ ដើម្បីទប់ស្កាត់ការស្វែងរកផលប្រយោជន៍ពីការដំឡើងតម្លៃសំបុត្ររថយន្តក្រុងក្នុងអំឡុងពេលនេះ៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ THE STANDARD
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


