ព័ត៌មានអន្ដរជាតិ
ករណីបំផ្ទុះគ្រាប់បែកនៅកន្លែងសុន្ទរកថានាយករដ្ឋមន្ត្រីជប៉ុន កាលពីម្សិលមិញ ប៉ូលិសចាប់បានបុរសវ័យ ២៤ឆ្នាំម្នាក់
បុរសវ័យ ២៤ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីករណីបំផ្ទុះគ្រាប់បែក នៅកន្លែងសុន្ទរកថាមួយនាយករដ្ឋមន្ត្រី Kishida Fumio នៅភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ម្សិលមិញ។

ក្រោយហេតុការណ៍បំផ្ទុះ នាយករដ្ឋមន្ត្រី Kishida Fumio ពុំមានរងរបួសអ្វីនោះទេ ព្រោះលោកត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ខណៈមន្ត្រីប៉ូលិសម្នាក់បានរងរបួសស្រាល។

កាលពីថ្ងៃសៅរ៍ ទី១៥ ខែមេសា លោក Kishida បានទៅទស្សនាកំពង់ផែ Saikazaki ក្នុងខេត្ត Wakayama ដើម្បីផ្តល់ការគាំទ្រដល់បេក្ខជនគណបក្សរបស់លោក នៅក្នុងការបោះឆ្នោតដែលគ្រោងទុកនៅចុងខែនេះ។ មុនពេលឡើងសុន្ទរកថា នៅឯកំពង់ផែនេសាទស្រាប់តែមានការបំផ្ទុះគ្រាប់បែកផ្សែងបានកើតឡើង ហើយសុន្ទរកថាត្រូវលុបចោលភ្លាមៗ។
បន្ទាប់ពីហេតុការណ៍បំផ្ទុះកើតឡើង ប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Kimura Ryuji អាយុ ២៤ឆ្នាំ ដែលរស់នៅក្នុងទីក្រុង Kawanishi ក្នុងខេត្ត Hyogo ប៉ុន្តែមកទល់ពេលនេះជនសង្ស័យបានរក្សាភាពស្ងៀមស្ងាត់ ពុំមាននិយាយអ្វីឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ NHK
ចុចអាន៖ Breaking News! មានការផ្ទុះគ្រាប់បែកនៅកន្លែងជួបជុំរបស់នាយករដ្ឋមន្ត្រីជប៉ុន តែគ្មានគ្រោះថ្នាក់ដល់លោក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


