ជីវិតកម្សាន្ដ
Park Seo Joon ធ្វើឱ្យហ្វេនលាន់មាត់សរសើរ ក្រោយបង្ហាញទង្វើជាសុភាពបុរសទៅកាន់ IU
ជាញឹកញាប់ តារាសម្ដែង Park Seo Joon តែងតែត្រូវបានមហាជនចាប់អារម្មណ៍ និងស្ញើចសរសើរចំពោះអាកប្បកិរិយារបស់លោកទៅលើសិល្បករ-សិល្បការិនីផ្សេងទៀត។ តួយ៉ាងដូចជាថ្មីៗនេះអ៊ីចឹង លោកបានធ្វើឱ្យអ្នកគាំទ្រពោលសរសើរជាថ្មី ក្រោយបង្ហាញទង្វើជាសុភាពបុរសចំពោះតារាសម្ដែង IU នៅក្នុងព្រឹត្តិការណ៍មួយ។

នៅក្នុងកម្មវិធីផ្សព្វផ្សាយខ្សែភាពយន្តរឿង “Dream” កាលពីថ្ងៃទី១៧ ខែមេសា ដែលមាន Park Seo Joon ជាតួឯកប្រុស និង IU ជាតួឯកស្រី ទស្សនិកជននាំគ្នាចាប់អារម្មណ៍ និងលាន់មាត់សរសើរតារាប្រុសរូបនេះយ៉ាងព្រោងព្រាត បន្ទាប់ពីលោកបានទាញកៅអីចេញពីតុសម្រាប់ឱ្យ IU មុនពេលនាងអង្គុយចុះ។

ទង្វើនេះ ត្រូវបានហ្វេនពោលសរសើរចំៗថា Park Seo Joon ជាសុភាពបុរសពិត និងគួរឱ្យស្រឡាញ់ផងដែរ មិនថាស្ថិតក្នុងកម្មវិធីសាធារណៈណានោះទេ លោកតែងតែបង្ហាញអត្តចរិតគួរគោរពបំផុត៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ IU ប្រកាសប្ដូរឈ្មោះ កុំឱ្យទស្សនិកជនភ័ន្តច្រឡំ
ចុចអាន៖ Rosé និង Kang Dong Won ទំនងទាក់ទងគ្នាមែនហើយ ក្រោយ YG ចេញមុខឆ្លើយតប
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


