ព័ត៌មានអន្ដរជាតិ
អាមេរិក អន់ចិត្តជាមួយ រុស្ស៊ី ដែលមានអាវុធល្បឿនលឿនជាងសំឡេងទំនើបជាង
ប្រធាននាយកដ្ឋានមិនរីកសាយភាយ និងគ្រប់គ្រងអាវុធរបស់រុស្ស៊ីលោក Vladimir Yermakov បានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកកំពុងអន់ចិត្តជាមួយរុស្ស៊ី ដោយសារតែទីក្រុងមូស្គូបាននាំមុខទីក្រុងវ៉ាស៊ីនតោនក្នុងការអភិវឌ្ឍន៍អាវុធលឿនជាងសំឡេងទាំងទំនើប និងកម្រិតខ្ពស់ជាងខ្លួន ។
អ្នកការទូតរូបនេះបានកត់សម្គាល់ថា “សហរដ្ឋអាមេរិកមានការអាក់អន់ស្រពន់ចិត្តខ្លាំងមែនទែន ដែលមិនអាចតាមទាន់រុស្ស៊ីក្នុងការអភិវឌ្ឍន៍ និងការដាក់ឲ្យដំណើរការនូវសព្វាវុធដែលមានសមត្ថភាពល្បឿនលឿនជាងសំឡេងកម្រិតខ្ពស់” ។
ប៉ុន្តែលោកទទួលស្គាល់ថា “សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានបច្ចេកវិទ្យាខ្ពស់ និងមានថវិកាយោធាច្រើនជាងគេ ហើយនៅថ្ងៃណាមួយគម្រោងអាវុធល្បឿនលឿនជាងសំឡេងរបស់ពួកគេ ក៏នឹងឈានដល់ដំណាក់កាលកំពូលផងដែរ ។ ប៉ុន្តែទម្រាំអាមេរិកឈានដល់ពេលនោះ អ្នកឯកទេសអាវុធរបស់យើង អាចនឹងបង្កើតអ្វីផ្សេងទៀត លើសពីអាវុធល្បឿនលឿនជាងសំឡេងរបស់អាមេរិកទៅទៀត” ។
ទោះជាយ៉ាងណាលោក Yermakov បានកត់សម្គាល់ថា “ទីក្រុងមូស្គូមិនឈ្លក់វង្វេងនឹងការប្រកួតប្រជែងចំពោះសព្វាវុធដែលមានសមត្ថភាពល្បឿនលឿនជាងសំឡេងជាមួយសហរដ្ឋអាមេរិកនោះទេ” ។
ជាចុងក្រោយ លោកបានសន្និដ្ឋានថា “ដោយផ្អែកលើគោលដៅការពារជាតិដែលមានស្រាប់ និងការគំរាមកំហែងដែលកំពុងវិវត្ត យើងនឹងបន្តផលិតអាវុធរបស់យើងយ៉ាងស្ងាត់ស្ងៀម និងធ្វើវាឲ្យល្អឥតខ្ចោះ ទៅតាមគោលការណ៍ និងគោលដៅរបស់យើង” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ រុស្ស៊ី ប្រាប់គោលដៅសំខាន់ទើបឈានដល់ផ្ទុះសង្គ្រាមជាមួយ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


