ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ទោះបីវិទ្យាសាស្រ្ដជឿនលឿនដល់ណាក៏ដោយ តែបើមនុស្សមិនជឿនលឿន គឺមិនមានអ្វីប្រែប្រួលឡើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ទោះបីជាវិទ្យាសាស្រ្ដ មានការជឿនលឿនដល់ណាក៏ដោយ តែបើមនុស្សមិនមានការជឿនលឿនទេនោះ គឺមិនមានអ្វីប្រែប្រួលឡើយ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយណែនាំថា គ្រប់ក្រសួង-ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពមន្ត្រីរាជការនៅគ្រប់កម្រិត ហើយត្រូវកសាងផែនការជាក់ស្ដែង សម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ដោយធានាឲ្យបាននូវគុណភាព គុណវុឌ្ឍិ គុណធម៌។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នៅទីកន្លែងណាក៏ដោយ ហើយបើទោះបីជាវិទ្យាសាស្រ្ដមានការជឿនលឿនដល់ណាក៏ដោយ តែបើមនុស្សមិនមានការជឿនលឿនទេនោះ គឺមិនមានអ្វីប្រែប្រួលឡើយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សម័យឌីជីថល ប៉ុន្តែមនុស្សវាអត់ឌីជីថល ធ្វើម៉េច! លើការជាក់ស្ដែងថ្ងៃមុន ខ្ញុំទៅរអ៊ូដាក់នាយកវិទ្យាស្ថានអប់រំ គេដើរដល់សម័យអគារអញ្ចេះ ទោះបីគ្មាអគារអញ្ចេះ គេក៏មានអគារដំបូលអីស្រួលបួលដែរ ឯងនៅដាក់អារោងការជំនាន់ទសវត្សរ៍ ៨០ ហើយឲ្យមន្ត្រីថ្នាក់បរិញ្ញាបូក ១អង្គុយទៀត វាអស់ឆ្ងល់»។
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា មន្ត្រីនៅទីកន្លែងនោះ មិនមានការកែទម្រង់ខ្លួនឯង ដោយមិនគួរធ្វើអ្វីដដែលៗ ដូចសម័យមុនឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


