ជីវិតកម្សាន្ដ
សិល្បករផ្នែកភ្លេងបុរាណ និងជាគ្រូដៃឃឹមទទួលមរណភាព ក្រោយធ្លាក់ខ្លួនឈឺធ្ងន់
នេះជាដំណឹងមរណ:ទុក្ខដ៏ក្រៀមក្រំនិងសោកបំផុតសម្រាប់ក្រុមគ្រួសារ ព្រមទាំងសិល្បករ-សិល្បការីនី ខណ:លោកគ្រូ ណុប ដែលជាវីរ:សិល្បករផ្នែកភ្លេងបុរាណ និងជាគ្រូដៃឃឹមបានទទួលមរណភាពក្រោយឈឺធ្ងន់ចូលសង្គ្រោះបន្ទាន់។

តារាកំប្លែងអ្នកនាង កា ឆយ បានជូនដំណឹងពីការចូលសង្គ្រោះបន្ទាន់របស់លោកគ្រូ ណុប និងស្វែងរកជំនួយដើម្បីសម្រួលដល់ថ្លៃព្យាបាលវីរ:សិល្បករភ្លេងបុរាណ និងជាគ្រូផ្នែកដៃឃឹមរូបនេះដែរ ប៉ុន្តែការប្រកាសពីដំណឹងនេះមិនទាន់បានប៉ុន្មានផងជាអកុសលលោកក៏បានទទួលមរណភាពទាំងក្តីអាល័យនិងសោកស្តាយជាពន់ពេក។
ដំណឹងមរណភាពនេះត្រូវបានតារាកំប្លែងអ្នកនាងកា ឆយ បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា បងសំលាញ់អើយបងទៅចោលប្អូនម្នាក់ទៀតហើយ។ អ្នកនាង កា ឆយ បានបញ្ជាក់បន្ថែមថា សពរបស់គ្រូតម្កល់ធ្វើបុណ្យនៅវត្តនាគវន្តហេតុនេះសូមបងប្អូនមកចូលរួមពិធីបុណ្យសពរបស់គាត់ផង។
តាមរយ:ដំណឹងមរភាពរបស់អ្នកសិល្ប:ជើងចាស់ខា ងលើនេះភ្លាមៗនោះគឺគេឃើញអ្នកគាំទ្រព្រមទាំងសិ ល្បករ-សិល្បការិនីចាស់ក្មេងបានសម្តែងក្តីរន្ធត់ស្លុត ចិត្តជាខ្លាំងចំពោះការបាត់បង់ធនធានវីរ:សិល្បករដ៏មានតម្លៃនិងទេពកោសល្យផ្នែកតន្រ្តីបុរាណរូបនេះ។ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារលោកគ្រូ ណុបផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


