Connect with us

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​រដ្ឋមន្ត្រី​ទទួលបន្ទុក​សម្របសម្រួល​សន្តិសុខ​ជាតិ​សិង្ហ​បុរី

បានផុស

នៅ

នា​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ Rosewood រាជធានី​ភ្នំពេញ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានទទួល​ជួប​សំណេះសំណាល​ជាមួយ ឯកឧត្តម Teo Chee Hean ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​សម្របសម្រួល​សន្តិសុខ​ជាតិ នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ទ្វេភាគី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដើម្បី​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ជំនួប​នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​រំឭក​អំពី​ចំណងមិត្តភាព​ជិតស្និទ្ធ និង​យូរអង្វែង​រវាង​កម្ពុជា​-​សិង្ហ​បុរី រាប់​ពី​ការ​ចាប់ផ្តើម​នៃ​ទំនាក់ទំនង​ការទូត​ដំបូង​ក្នុង​ឆ្នាំ​១៩៦៥ ក្រោយ​ពេល​ដែល​សិង្ហ​បុរី​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ ដែល​នៅ​ពេល​នោះ កម្ពុជា​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដំបូងបង្អស់​ដែល​បានទទួល​ស្គាល់​ឯករាជ្យ​របស់​សិង្ហ​បុរី​។

ជាមួយគ្នា​នេះ ឯកឧត្តម បណ្ឌិត បាន​ធ្វើ​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន​កាន់តែ​ប្រសើរ​ឡើង​នៃ ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ ដែល​មាន​លក្ខណៈ​ជិតស្និទ្ធ​, ស៊ីជម្រៅ និង​ប្រកបដោយ​ទំនុក​ចិត្ត ដោយ​ក្នុងនេះ សិង្ហ​បុរី​ក៏បានផ្តល់​ការគាំទ្រ​ផងដែរ​ចំពោះ​ភាពជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ របស់​កម្ពុជា ក៏ដូចជា​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ តាមរយៈ​ការផ្តល់​ការហ្វឹកហ្វឺន​ផ្នែក​ការពារ​សន្តិសុខ​-​សុវត្ថិភាព​ដល់​បណ្តាក​ង​ឯកភាព​ចំណុះ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ជាដើម​។

​ជា​ការ​ឆ្លើយតប ឯកឧត្តម Teo Chee Hean បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​-​សិង្ហ​បុរី ដែល​កំពុងមាន​វឌ្ឍន​ភាព​រីកចម្រើន​ទៅមុខ​គួរឱ្យកត់សម្គាល់ និង​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជា​លក្ខណៈ​តំបន់​ជាច្រើន ជាពិសេស​ភាពជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ និង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ ដោយ​ក្នុងនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​អត្ត​ព​លិ​ក និង​គណៈប្រតិភូ​កីឡា​របស់​សាធារណរដ្ឋ​សិង្ហ​បុរី ដែល​កំពុង​ចូលរួម​ការប្រកួត​នៅ​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម