ព័ត៌មានអន្ដរជាតិ
Elon Musk រកបាន CEO ថ្មីគ្រប់គ្រង Twitter
បន្ទាប់ពីដើរតួនាទីជា CEO ក្រុមហ៊ុនដោយខ្លួនឯងអស់រយៈពេលជាច្រើនខែ ចាប់តាំងពីទិញបាន Twitter មក ពេលនេះលោកមហាសេដ្ឋី Elon Musk រកបាននាយកប្រតិបត្តិថ្មីដែលនឹងមកកាន់កាប់ក្រុមហ៊ុនក្នុងរយៈពេល ៦ សប្តាហ៍ទៀតនេះ ។
តាមរយៈសំណេររបស់លោកលើ Twitter បញ្ជាក់ថា លោកមានក្តីរំភើបដែលរកបាន CEO ថ្មីដែលត្រូវមកគ្រប់គ្រងបន្តពីលោក ហើយបើតាមតម្រុយក្នុងសំណេរបានឲ្យដឹងថា CEO ថ្មីបន្ទាប់នេះ គឺជាមនុស្សស្រី ដែលនឹងចាប់ផ្តើមការងារនៅ ៦ សប្តាហ៍បន្ទាប់ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ពីឈ្មោះរបស់នាងនៅឡើយទេ ។
គួរបញ្ជាក់ថា បន្ទាប់ពីទិញបាន Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ កាលពីខែតុលា ឆ្នាំ២០២២, Elon Musk បានបណ្តេញនាយកប្រតិបត្តិចាស់ចោល ហើយឡើងកាន់កាប់ខ្លួនឯងជំនួសវិញ រហូតរកបាននាយកប្រតិបត្តិថ្មីទើបលោកចុះចេញពីតំណែង ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ លោក ត្រាំ ថានឹងជួបលោក ពូទីន ដើម្បីដោះស្រាយជម្លោះនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


