Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី ចេញមុខបញ្ជាក់ ក្រោយរុស្ស៊ី អះអាងគ្រប់គ្រងទីក្រុង Bakhmut

បានផុស

នៅ

លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានគូសបញ្ជាក់ថា រុស្ស៊ី មិនបានកាន់កាប់ទីក្រុង Bakhmut ទេ បន្ទាប់ពីក្រុមទាហានស៊ីឈ្នួលគាំទ្រដោយទីក្រុងមូស្គូ បានអះអាងពីការគ្រប់គ្រងទីនោះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​អ៊ុយក្រែន​ បាន​លើកឡើងបែបនេះ ​ក្នុង​អំឡុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា នៃប្រទេស​ជប៉ុន ​សម្រាប់​កិច្ច​ប្រជុំ​កំពូល G7។

កាលពីថ្ងៃអាទិត្យទី២១ខែឧសភា ស្ថាបនិកក្រុមហ៊ុន Wagner លោក Yevgeny Prigozhin បានអះអាងពីជ័យជម្នះនៅ Bakhmut ប៉ុន្តែ​ប្រភព​យោធា​អ៊ុយក្រែន​បាន​ប្រាប់ BBC ថា ពួកគេ​នៅ​តែ​គ្រប់​គ្រង​អគារ​មួយ​ចំនួន​តូច ​នៅ​ជាយ​ក្រុង។

លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ EPA)

ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល G7 លោក ហ្សេលេនស្គី បានបដិសេធផ្តល់ព័ត៌មានលម្អិតច្បាស់ជាងនេះ ប៉ុន្តែ​លោក​និយាយ​ថា ទីក្រុង​នេះ ​មិន​ទាន់ត្រូវ​បាន​រុស្ស៊ី​កាន់កាប់​​ឡើយ​ គិតត្រឹម​ថ្ងៃ​នេះ។

ស្របពេលជាមួយគ្នានោះ លោក ហ្សេលេនស្គី បានប្រៀបធៀបទីក្រុង Bakhmut ទៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលរងការវាយប្រហារដោយគ្រាប់បែកបរមាណូក្នុងសង្គ្រាមលោកលើកទីពីរ ហើយសន្យាថា នឹងមានការកសាងប្រទេសឡើងវិញស្រដៀងគ្នាដែរ។

គួរបញ្ជាក់ថា ទីក្រុង Bakhmut គឺជាកន្លែងនៃ​ការ​ប្រយុទ្ធ​ដ៏​យូរ​និង​បង្ហូរឈាម​បំផុត​ក្នុង​សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ុយក្រែន អះអាងដណ្តើមបានទឹកដី ក្នុងទីក្រុង Bakhmut

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម