ព័ត៌មានជាតិ
ត្រូវការត្បាល់បុក ថ្មសំលៀង ជួយទិញពីអ្នកភូមិតាមផ្លូវជាតិលេខ ៧ តម្លៃចាប់ពី ១៥០០០ រៀល
បងប្អូនដែលត្រូវការថ្មសំលៀង ត្បាល់បុក ឬថ្មដុះ អាចជួយទិញពីអ្នកស្រុកព្រៃឈរនៅតាមផ្លូវជាតិលេខ ៧ ខណៈបងប្អូននៅទីនោះប្រាប់ថាមួយរយៈចុងក្រោយនេះលក់មិនសូវដាច់ដូចមុន។
ថ្លែងប្រាប់ក្រុមការងារអ្នកព័ត៌មានក្នុងពេលធ្វើដំណើរចុះស្វែងយល់ពីដំណើរការគ្រឹះស្ថានហិរញ្ញវត្ថុនៅខេត្តកំពង់ចាម អ្នកស្រី សេង សុខនី បានឲ្យដឹងថា មួយរយៈចុងក្រោយនេះការលក់ដូររបស់អ្នកស្រីមិនសូវដាច់ដូចមុន ខណៈថ្ងៃខ្លះលក់មិនបានមួយផងក៏មាន។

ស្រ្តីរូបនេះដែលបានប្រើប្រាស់ប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុពង្រីកមុខរបរបានត្អូញត្អែរថា តាំងពីដើមឆ្នាំស្ងាត់ណាស់ មិនសូវមានអ្នកដំណើរទិញដូចមុន។
នៅលើរានតូចមួយមានដាក់តាំងលក់ដូចជា ថ្មសំលៀង ថ្មដុះ ត្បាល់បុកមានតូចមានធំ ដែលវត្ថុធាតុយកមកធ្វើគឺអ្នកស្រីដឹកយកមកពីស្រុកចម្ការលើមក។ អ្នកស្រីបន្តថា តម្លៃតាមតូចតាមធំចាប់ពី ១៥ ០០០ រៀល ដល់ ៨០ ០០០ រៀល។
អ្នកស្រីក៏អំពាវនាវដល់អ្នកដំណើរ ឬពលរដ្ឋដែលត្រូវការត្បាល់បុក ថ្មសំលៀង ឬថ្មដុះអាចរកទិញនៅផ្ទះអ្នកស្រីស្ថិតនៅភូមិទួលដង្កោ ឃុំជ្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម គឺលក់នៅលើផ្លូវជាតិលេខ ៧ តែម្តងចេញពីស្គន់ទៅក្រុងកំពង់ចាម។
គួរបញ្ជាក់ថា ដោយមានការសហការពីសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណេីរទស្សន:កិច្ចសម្រាប់ក្រុមការីនិពន្ធ និងក្រុមអ្នកសរសេរព័ត៌មានទៅខេត្តកំពង់ចាមរយ:ពេល ២ ថ្ងៃ គឺថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៣ ដេីម្បីស្វែងយល់ពីវិស័យធនាគារ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិស័យធានារ៉ាប់រងកម្ពុជានៅតាមជនបទ។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើង ក្រោយសិក្ខាសាមមកពីស្ថាប័នព័ត៌មានផ្សេងៗបានបញ្ចប់វគ្គសិក្សាលើវិស័យហិរញ្ញវត្ថុនិងធនាគារ ក្រោមការរៀបចំនិងសម្របសម្រួលពីសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន