ព័ត៌មានអន្ដរជាតិ
ទោះចិននិងរុស្ស៊ី ពួតដៃគ្នា ក៏អាមេរិក មិនចាំបាច់ បង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ ដែរ
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយកាលពីថ្ងៃសុក្រទី២ខែមិថុនាថា សហរដ្ឋអាមេរិកមិនជឿថា ខ្លួនចាំបាច់ត្រូវតែបង្កើនទំហំឃ្លាំងអាវុធនុយក្លេអ៊ែរ ដើម្បីកំញើញការពួតដៃគ្នារវាងចិននិងរុស្ស៊ី ព្រមទាំងសត្រូវផ្សេងទៀតនោះទេ។

លោកក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិក នឹងគោរពតាមដែនកំណត់អាវុធនុយក្លេអ៊ែរ ដែលបានបញ្ជាក់ច្បាស់ៗនៅក្នុងសន្ធិសញ្ញា New START រហូតដល់ការផុតកំណត់ឆ្នាំ២០២៦ ប្រសិនបើរុស្ស៊ីធ្វើដូចគ្នានេះ។
លោក Sullivan បានប្រាប់សមាគមគ្រប់គ្រងអាវុធ ដែលជាក្រុមតស៊ូមតិគ្រប់គ្រងអាវុធចាស់បំផុតរបស់សហរដ្ឋអាមេរិកថា “សហរដ្ឋអាមេរិក មិនចាំបាច់បង្កើនកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ឲ្យលើសពីចំនួនដែលគូប្រកួតប្រជែងរបស់យើងបូកចូលគ្នា ដើម្បីទប់ស្កាត់ពួកគេឡើយ”។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ទីក្រុងមូស្គូកំពុងផ្អាកការចូលរួមនៅក្នុង New START ដែលជាកតិកាសញ្ញាកំណត់អាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រនៅសេសសល់តែមួយគត់ រវាងអាមេរិកនិងរុស្ស៊ី។
ក្រោយមក អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price លើកឡើងថា “ឆន្ទៈរបស់រុស្ស៊ី គឺជំរុញឲ្យមានអស្ថិរភាពនិងប្រើវោហារសាស្ត្រនុយក្លេអ៊ែរគ្មានទំនួលខុសត្រូវ ដែលបង្កគ្រោះថ្នាក់ដល់ប្រទេសទាំងអស់នៅលើភពផែនដីនេះ។ ទន្ទឹមនឹងនោះ ការផ្អាក សន្ធិសញ្ញា New START របស់រុស្សី នឹងមិនបញ្ឈប់សហរដ្ឋអាមេរិកពីការបន្តគាំទ្រអ៊ុយក្រែនឡើយ។ សហរដ្ឋអាមេរិក កំពុងធ្វើការលើការរក្សាកិច្ចព្រមព្រៀងនេះ និងជំរុញឲ្យរុស្ស៊ីប្រកាន់ខ្ជាប់នូវឯកសារនេះ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក ជំរុញឲ្យរុស្ស៊ី វិលត្រលប់មករកសន្ធិសញ្ញា New START វិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


