ព័ត៌មានជាតិ
ប.ស.ស ចុះប្រមូលទិន្នន័យបញ្ហាសុខភាពកម្មករក្នុងសហគ្រាសមួយចំនួន នៅខេត្តព្រៃវែង
ក្រុមការងារការិយាល័យបង្ការសុខភាព នៃនាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល នៃ ប.ស.ស កាលពីពេលថ្មីៗនេះ បានចុះប្រមូលទិន្នន័យបញ្ហាសុខភាពរបស់សមាជិក ប.ស.ស នៅសហគ្រាសចំនួន ០២ ក្នុងខេត្តព្រៃវែង គឺ សហគ្រាស ថបស៊ីលវើរ លីមីតធីត ស្រុកស្វាយអន្ទរ និងសហគ្រាស អរិន មេនូហ្វេកធើរីង(ខ្មែរ) លីមីតធីត ដើម្បីចាត់វិធានការបង្ការ និងថែទាំសុខភាពផ្ទាល់ខ្លួន និងការព្យាបាលទាន់ពេលវេលា។

បើតាមក្រុមការងារការិយាល័យបង្ការសុខភាព បានឲ្យដឹងថា ក្នុងការចុះប្រមូលទិន្នន័យបញ្ហាសុខភាពនេះ ជាការតាមដានស្ថានភាពសុខភាពរបស់សមាជិក ប.ស.ស ដោយផ្ទាល់ តាមរយៈស្ថានភាពការងារជាក់ស្ដែងពាក់ព័ន្ធបរិស្ថានក្នុងសហគ្រាស ដូចជាខ្យល់ពុល ឥទ្ធិពលពីកាកសំណល់ សម្ភារៈមានជាតិពុល បរិយាកាសការងារអាចពាក់ព័ន្ធនឹងគ្រោះថ្នាក់ដល់សុខភាព ដែលនេះជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងការថែទាំលើកកម្ពស់ស្ថានភាពសុខភាព ព្រមទាំងបង្ការគ្រោះថ្នាក់ និងជំងឺឆ្លងផ្សេងៗ អាចនឹងកើតមាន ជាពិសេសដើម្បីចាត់វិធានការបង្ការជាអាទិភាពសម្រាប់អ្នកជំងឺឲ្យទទួលបានការថែទាំសុខភាពផ្ទាល់ខ្លួន និងការព្យាបាលទាន់ពេលវេលា។

ក្រុមការងារការិយាល័យបង្ការសុខភាព ក៏បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ ត្រូវយកចិត្តទុកដាក់លើការថែរក្សាបរិស្ថាន ការបរិភោគទឹកឲ្យបានត្រឹមត្រូវ និងរក្សាអនាម័យម្ហូបអាហារសម្រាប់សុខភាពខ្លួនផ្ទាល់ ជាពិសេសចូលរួមសិក្សាស្វែងយល់បន្ថែមអំពីសុខភាពអនាម័យ និងការរស់នៅស្អាត ដែលបង្កឡើងដោយបរិស្ថាន និងសុខភាពសាធារណៈ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


