ព័ត៌មានជាតិ
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិតកំណត់គោលដៅណែនាំឱ្យសមាជិកបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានកំណត់គោលដៅ និងណែនាំឲ្យសកម្មជន សមាជិក សមាជិកាបក្សទាំងអស់ត្រូវទាញការគាំទ្រពីមនុស្ស ៣ ប្រភេទឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមុននឹងឈានទៅដល់ការបិទយុទ្ធនាកាឃោសនាបោះឆ្នោតរយៈពេល ៦ ថ្ងៃនេះទៀត។
មនុស្សទាំង ៣ ប្រភេទនោះ រួមមាន ទី១.សមាជិក សមាជិកាបក្សដែលយើងត្រូវចុះឲ្យដល់គ្រប់ខ្នងផ្ទះ ទី២.សមាជិកបក្សដទៃដែលយើងត្រូវជួបនិងប្រមែប្រមូលពួកគាត់ឲ្យចូលរួមគាំទ្រសន្តិភាពទាំងអស់គ្នា និងទី៣.អ្នកដែលមិនទាន់សម្រេចចិត្តក្នុងការបោះឆ្នោត។

លោក លី ធុជ បានគូសបញ្ជាក់បែបនេះ ក្នុងនាមសម្តេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំបូកសរុបការងារយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សក្រុងបាវិត។
ជាមួយគ្នានោះ លោកប្រធានក្រុមការគណបក្សចុះមូលដ្ឋានក្រុងបាវិត បានជម្រុញឲ្យសកម្មជន សមាជិក សមាជិកាបក្សគ្រាប់ជាន់ថ្នាក់ បន្តសកម្មភាពរបស់ខ្លួនចុះមូលដ្ឋានឲ្យកាន់តែសកម្មខ្លាំងក្លា ដើម្បីស្វែងរកការគាំទ្រពីមនុស្ស ៣ប្រភេទនេះ ព្រមទាំងរក្សាឲ្យបាននូវគុណតម្លៃ ៧ចំណុចក្នុងការប្រាស្រ័យទាក់ទងជាមួយពួកគាត់ រួមមាន ៖ ទី១.មានសុជីវធម៌ ចេះគួរសម និងមានរបៀបរបប ទី២.ចេះដាក់ខ្លួន និងសុភាពរាបសារ ទី៣.មានភាពក្លាហានចុះឲ្យដល់គោលដៅ ទី៤.ចេះអធ្យាស្រ័យ អត់ធ្មត់ និងអត់អោន ទី៥.មានភាពសុចរិត ទី៦.មានការយោគយល់ និងទី៧.មានភាពស្មោះត្រង់។

លោកបន្តទៀតថា គោលដៅរបស់គណបក្សប្រជាជនកម្ពុជា គឺចង់បានឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ខុសពីពួកក្រុមអគតិមួយចំនួនដែលតែងតែបង្កការញុះញង់មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងគូសបំផ្លាញសន្លឹកឆ្នោត ជាដើម។
ជាចុងបញ្ចប់ លោក លី ធុជ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះសកម្មជន សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងចុះផ្សព្វផ្សាយនូវគោលនយោបាយគណបក្សចុះតាមខ្នងផ្ទះ និងណែនាំឲ្យបងប្អូនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ចាប់តាំងផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃតំបូង៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


