ព័ត៌មានជាតិ
មន្ត្រី២រូប ចេញមុខប្រតិកម្មខ្លាំងៗចំពោះមនុស្សមួយក្រុមដែលប្រមាថជីវិតសម្តេច ហ៊ុន សែន
មន្ត្រី ដែលបម្រើការក្នុងជួររាជរដ្ឋាភិបាល បានប្រតិកម្មចំពោះមនុស្សមួយក្រុមរស់នៅក្រៅប្រទេសដែលបានបង្កើតរូបភាព និងធ្វើទង្វើដែលប្រមាថជីវិតរបស់សម្តេចតេជោ ហ៊ុន សែន។

ការចេញប្រតិកម្មរបស់មន្រ្តីទាំងនេះ បន្ទាប់ពីមានរូបភាពនារីមួយក្រុមនៅលើបណ្តាញសង្គម ដែលរស់នៅប្រទេសក្រៅ នាំគ្នាលើកមឈូស និងបិទរូបថតសម្តេចតេជោ ហ៊ុន សែន ក្នុងអត្ថន័យប្រមាថដល់ជីវិត កាលពីពេលថ្មីៗនេះ។ មិនត្រឹមតែមួយករណីនេះទេ ក្រុមជ្រុលនិយមផ្សេងៗទៀត ដែលរស់នៅបរទេស តែងតែធ្វើសកម្មភាព ញុះញង់ និងបង្កើតរូបភាពផ្សេងៗប្រមាថដល់សម្តេចតេជោ ជារឿយៗ។
ចំពោះបញ្ហានេះ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានសរសេរលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ថា មនុស្សម្នាក់ៗស្រឡាញ់គណបក្សខុសៗគ្នា ប៉ុន្តែ ក៏មិនដល់ថ្នាក់ប្រមាថដល់អាយុជីវិតអ្នកដទៃដែរ កុំថាឡើយអ្នកដឹកនាំ សូម្បីតែជីវិតមនុស្សធម្មតាម្នាក់ ក៏មិនអាចប្រមាថបាននោះទេ។ ជាពិសេស សម្តេចតេជោ គឺបុរសម្នាក់ដែលដឹកនាំប្រទេសឱ្យមានសន្តិភាព មានការអភិវឌ្ឍ និងស្តារកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិតាំងពីប្រទេសបញ្ចប់សង្គ្រាម ដល់សព្វថ្ងៃនេះ។ លោកបានបញ្ជាក់ថា អ្នកនៅក្នុងរូបនៅក្មេងៗ បានចូលសាលាបរទេសជឿនលឿន ចូល Google តែបន្តិច ក៏អាចមើលឃើញពីការអភិវឌ្ឍរបស់កម្ពុជាហើយ មិនគួរណាមានគំនិតអគតិបែបនេះសោះ។

ចំណែក លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មានមួយរូបទៀត បានលើកឡើងថា អ្នកដែលប្រមាថជីវិតមេដឹកនាំ ដែលបានដឹកនាំប្រទេសឱ្យរួចផុតពីភ្លើងសង្គ្រាម ក្លាយជាប្រទេសដែលមានការរីកចម្រើនដូចសព្វថ្ងៃ មានវាសនា មិនខុសពីមនុស្សដែលតាមព្យាបាទគេ ចុងក្រោយមិនទទួលបានលទ្ធផលល្អនោះទេ។

លោក ប៉ែន បូណា លើកឡើងបែបនេះ ដោយភ្ជាប់ជាមួយនឹងរឿងនិទាន «ព្រះឈ្នះមារ» និង«ប្រេតញីស៊ីខ្ទុះឈាម» ដែលចង់សំដៅដល់មនុស្សមួយក្រុមដែលធ្វើបែបនេះចំពោះថ្នាក់ដឹកនាំរបស់ខ្លួន នឹងមិនទទួលបានផលល្អសម្រាប់ខ្លួនឯងនោះឡើយ។
ដោយឡែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាវិញ ធ្លាប់បានលើកឡើងថា ទង្វើអសីលធម៌ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដូចជា ការញុះញង់ ប្រមូលផ្តុំគ្នាបង្កើតរូបភាពផ្សេងៗ ប៉ះពាល់ដល់ថ្នាក់ដឹកនាំកម្ពុជា គឺជាទង្វើដែលបង្ហាញឱ្យពលរដ្ឋខ្មែរឃើញថា មិនមានសីលធម៌ និងមិនស្គាល់បុណ្យ បាបនោះទេ។

លោក សុខ ឥសាន ធ្លាប់បញ្ជាក់ថា ទង្វើទាំងនេះ មិនត្រឹមតែជាទង្វើដែលអសីលធម៌នោះទេ ក៏ជាទង្វើមួយដែលទាល់ច្រក មិនមានការទទួលខុសត្រូវ ហើយក៏បាត់បង់ក្រមសីលធម៌នយោបាយរបស់ខ្លួនដែរ។ ទង្វើទាំងអស់នេះ ដែលនាំឲ្យការធ្វើនយោបាយរបស់បក្សប្រឆាំង តែងទទួលបានមកវិញនូវការបរាជ័យ ហើយមិនអាចចូលស្រុកកំណើតវិញថែមទៀត។
រីឯ អតីតសកម្មជន២រូបទៀតរបស់អតីតគណបក្សប្រឆាំង គឺលោក យឹម ស៊ីណន និង លោក សូ ណារ៉ូ ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយរាជរដ្ឋាភិបាល ធ្លាប់ប្រាប់សារព័ត៌មាន កម្ពុជាថ្មី ថា លោកទាំង២ មកជ្រកកោនជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សប្រឆាំង តែងតែប្រមាថដល់ថ្នាក់ដឹកនាំ គ្មានសីលធម៌ និង ណែនាំឱ្យខ្មែរស្អប់ខ្មែរតែប៉ុណ្ណោះ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


