ជីវិតកម្សាន្ដ
សេង សុខឃីម បង្ហាញជីវិតស្រស់បំព្រង ក្រោយរកបានអ្នកថ្មីស្អំបេះដូង
អ្នកមេម៉ាយចាយសម្រស់អ្នកនាង សេង សុខឃីម ដែលធ្លាប់ជាអតីតសង្សារតារាចម្រៀងនាយ ចឺម បន្ទាប់ពីបែកផ្លូវគ្នាជាមួយអតីតសង្សារបានប្រមាណជា ១ឆ្នាំ ស្រាប់តែថ្មីៗនេះ ស្រីស្អាតកូន១ សុឃីម បានទម្លាយចំណងស្នេហាថ្មីជាមួយបុរសវ័យប្រហែលគ្នាម្នាក់ ដែលមានរូបរាងសង្ហា បង្អួតភ្នែកមហាជនអ្នកគាំទ្រ។

មហាជននៅចាំហើយថា កាលពីអំឡុងចុងឆ្នាំ២០២២ កន្លងទៅ អ្នកមេម៉ាយរូបស្រស់អ្នកនាង សេង សុខឃីម បានទម្លាយការបែកបាក់ជុំវិញរឿងស្នេហាជាមួយអតីតសង្សារវ័យក្មេងនាយ ចឺម ដែលបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងអ្នកប្រើប្រាស់ពេញបណ្ដាញសង្គម។
យ៉ាងណាមិញ ក្រោយដំណឹងនៃការបែកបាក់នេះ គេឃើញថា អ្នកនាង សេង សុខឃីម តែងតែទម្លាយសារចេញពីចិត្តជាបន្តបន្ទាប់ឱ្យមហាជនបានដឹង។

ប៉ុន្តែយ៉ាងណាក្តី ស្រីស្អាតកូន១ អ្នកនាង សេង សុឃីម អំឡុងពេលបែកបាក់ស្នេហាជាមួយនាយ ចឺម ជិត ១ឆ្នាំមកនេះ នាងពុំធ្លាប់បង្ហាញ ឬបង្ហើបពីទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់ឡើយ។ អ្វីដែលចាប់អារម្មណ៍ទើបតែថ្មីៗនេះ អ្នកនាង សេង សុឃីម បានទម្លាយដំណឹងទំនាក់ទំនងស្នេហាថ្មីជាមួយបុរសរូបសង្ហាម្នាក់ ស្ថិតក្នុងលក្ខណៈស្និទ្ធស្នាលគ្នាខ្លាំង។
ភ្ជាប់ជាមួយរូបភាពមួយសន្លឹក ពន្លយខ្លឹមសារអមដោយពាក្យសម្ដីផ្អែមល្ហែម សេង សុខឃីម បានបញ្ជាក់ថា «ក្តីស្រឡាញ់ និងទង្វើ ដែលបងផ្ដល់ឱ្យអូនកន្លងមក ប្រៀបដូចជាត្រូវឆ្នោតរង្វាន់ធំ មិនបាច់ស្រឡាញ់អ្នកមាន ហាយសូ តាមដែលអ្នកដទៃប្រាប់ ត្រឹមមនុស្សប្រុសធម្មតាម្នាក់តែអាចធ្វើឱ្យអូនក្លាយជាមនុស្សស្រីពិសេស មានតម្លៃ កាន់ដៃគ្នាខំតស៊ូទៅមុខរហូតទៅសុំឱ្យក្តីស្រឡាញ់នេះបែបនេះរហូតទៅ»។

អ្នកមេម៉ាយ សេង សុខឃីម បាននិយាយទៀតថា«ខ្ញុំស្រឡាញ់អ្នកធម្មតាៗ តែខ្ញុំដូចជាព្រះនាងអីចឹង ខំធ្វើបុណ្យសូមផ្សងជួបមនុស្សប្រុសល្អ កុំឱ្យជួបអាប្រុសសន្ដានសត្វឆ្កែមានតែញីគ្រប់ទិស»។
តាមរយៈដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រ សេង សុខឃីម សម្ដែងនូវការអបអរ និងជូនពរនាងដែលរកបានអ្នកថ្មីមកស្អំបេះដូងបំបាត់ការឈឺចាប់កន្លងមក៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


