ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយអត្តនោម័តិ ទើបមិនឈ្នះគណបក្សប្រជាជនកម្ពុជាម្ដងណាសោះ
«ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយ គ្មានយុទ្ធសាស្ត្រ គ្មានយុទ្ធវិធី ធ្វើនយោបាយអត្តនោម័តិ ទើបមិនឈ្នះបក្សប្រជាជនប្រជាជនម្ដងណាសោះ!»។ នេះ គឺជាអះអាងរបស់លោក សុខ ឥសាន ជុំវិញមូលហេតុដែលគណបក្សប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយមិនដែលឈ្នះគណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែនៅស្រែកថា គណបក្សរបស់ខ្លួនឈ្នះហើយៗ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានវាយតម្លៃថា ជនក្បត់ជាតិ សម រង្ស៊ី មិនចេះពីយុទ្ធសាស្ត្រ យុទ្ធវិធីធ្វើនយោបាយឡើយ ហើយការធ្វើនយោបាយរបស់មេក្រុមឧទ្ទាមក្រៅច្បាប់រូបនេះ នាពេលកន្លងមក គឺតាមតែគំនិត ធ្វើតាមការនឹកឃើញ សម្រេចតែតាមគំនិតរបស់ខ្លួនឯងម្នាក់គត់។

ជាការកត់សម្គាល់ ការធ្វើនយោបាយរបស់ទណ្ឌិត សម រង្ស៊ី ជាង៣០ឆ្នាំមកនេះ គឺមិនដែលស្គាល់រសជាតិជោគជ័យម្ដងណាឡើយ ពោល គឺតែងតែបរាជ័យ។ ការបរាជ័យនេះ ដោយសារតែការដឹកនាំនយោបាយដោយខ្លួនឯងផ្ទាល់ មិនពាក់ព័ន្ធនឹងភាគីខាងណាឡើយ។ ការធ្វើនយោបាយបែបអត្តនោម័តិ មិនស្ដាប់អ្នកណា គ្មានវិធីសាស្ត្រនេះ មិនត្រឹមតែបរាជ័យនោះទេ គឺថែមទាំងបាត់បង់អ្នកគាំទ្រ និងសកម្មជន ក៏ដូចជា បាត់បង់បញ្ញាវ័ន្តដែលធ្លាប់តែស្និទ្ធស្នាលថែមទៀតផង។

ជាក់ស្តែង មានលោកបណ្ឌិត សូ ណារ៉ូ និងលោក យឹម ស៊ីណន រួមជាមួយសកម្មជនដទៃឯទៀត ជាឧទាហរណ៍ស្រាប់។ លោក យឹម ស៊ីណន ដែលជាអតីតប្រធានក្រុមចលនាយុវជនសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូងដែលធ្លាប់នៅក្បែរលោក សម រង្ស៊ី បានអះអាងថា រាល់ពេលដែលលោកផ្ដល់យោបល់ គឺទណ្ឌិត សម រង្ស៊ី មិនស្ដាប់លោកឡើយ ថែមទាំងធ្វើតាមការនឹកឃើញ។ ចំណែក លោកបណ្ឌិត សូ ណារ៉ូ វិញ បានអះអាងថា កាលពីលោកនៅស្និទ្ធនឹងលោក សម រង្ស៊ី លោកតែងតែផ្ដល់យោបល់ បញ្ចេញមតិ ជូនជាគំនិតទៅលោក សម រង្ស៊ីជានិច្ច តែមិនដែលស្ដាប់ម្ដងណាឡើយ ដែលផ្ទុយស្រឡះពីសម្ដេចតេជោ ដែលជានិច្ចកាល សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល តែងតែយកបញ្ញាវ័ន្ត មកនៅជិតធ្វើជាទីប្រឹក្សា ហើយយកគំនិតរបស់ទីប្រឹក្សាមកអភិវឌ្ឍន៍ប្រទេស។

បើទោះបីជាធ្វើនយោបាយបែបអត្តនោម័តិបណ្ដាលឱ្យបាត់បង់សកម្មជនរបស់ខ្លួន បែកបាក់ផ្ទៃក្នុង បាក់សាមគ្គីក៏ពិតមែន ក៏សាវ័កមួយចំនួនរបស់ទណ្ឌិតសម រង្ស៊ី អះអាងថា ចលនាប្រឆាំងរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលកំពុងបែកបាក់ ដាច់ក្បាល ដាច់កន្ទុយនេះ នឹងត្រឡប់មកជួបជុំសាមគ្គី ផ្គុំចលនាប្រឆាំងឡើងវិញនាពេលខាងមុខ។ ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបញ្ជាក់ថា ជារឿងដែលមិនអាចទៅរួចបានបានឡើយ ហើយលោកចាត់ទុកការលើកឡើងនេះថា ជាពាក្យលួងចិត្តខ្លួនឯងប៉ុណ្ណោះ៕
ដោយ៖ ង៉ិល ណារ៉ាត់
រូបភាព៖ កម្ពុជាថ្មី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


