ព័ត៌មានអន្ដរជាតិ
បេក្ខជនប្រធានាធិបតីអេក្វាឌ័រ ត្រូវគេធ្វើឃាត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
បេក្ខជនម្នាក់ ដែលឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីអេក្វាឌ័រនាពេលខាងមុខ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ។លោក Fernando Villavicencio សមាជិកនៃសភាជាតិរបស់ប្រទេសនេះ ត្រូវបានវាយប្រហារ បន្ទាប់ពីព្រឹត្តិការណ៍មួយ ក្នុងទីក្រុង Quito នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ។

សមាជិកនៃក្រុមយុទ្ធនាការរបស់គាត់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោក Villavicencio ហៀបនឹងចូលក្នុងឡានទៅហើយ ស្រាប់តែមានបុរសម្នាក់ ដើរទៅបាញ់គាត់ចំកណ្តាលក្បាលតែម្តង។
ការស្លាប់នេះ ក៏ត្រូវបានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយប្រធានាធិបតីបច្ចុប្បន្ន លោក Guillermo Lasso ផងដែរ។ លោកនិយាយថា លោកតក់ស្លុតចំពោះការធ្វើឃាតនេះ ហើយប្តេជ្ញា ចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសឲ្យទាល់តែបាន។
គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីអេក្វាឌ័រ គ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ខណៈកាលពីពេលថ្មីៗនេះអេក្វាឌ័រ ក៏បានកើតមានអំពើហិង្សាកាន់តែខ្លាំងផងដែរ ដោយសារតែវត្តមានរបស់ក្រុមជួញដូរគ្រឿងញៀន ហើយបញ្ហានេះ គឺជាចំណុចសំខាន់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី។
ទន្ទឹមនោះ ការធ្វើឃាតបេក្ខជនរូបនេះក៏កើតមានឡើង បន្ទាប់ពីការសម្លាប់អភិបាលក្រុង Manta លោក Agustín Intriago ក្នុងខែកក្កដា និងបេក្ខជនតំណែងអភិបាលក្រុង Puerto López លោក Omar Menéndez ក្នុងខែកុម្ភៈ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


