ព័ត៌មានអន្ដរជាតិ
វីដេអូរន្ធត់ បង្ហាញឲ្យឃើញ មនុស្សនាំគ្នាចុះទឹក ដើម្បីគេចពីភ្លើងឆេះព្រៃដ៏សាហាវ នៅ ហាវ៉ៃ
វីដេអូថ្មីដ៏គួរឲ្យរន្ធត់ បានបង្ហាញពីអ្នកកោះហាវ៉ៃរាប់សិបនាក់ កំពុងហែលប្រវេប្រវា បន្ទាប់ពីលោតចូលទឹក ដើម្បីគេចពីភ្លើងឆេះព្រៃដ៏មហន្តរាយ ដែលបានឆាបឆេះទីក្រុង Lahaina កាលពីដើមសប្តាហ៍នេះ។



អគ្គិភ័យបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ទី៨ ខែសីហា ហើយរាលដាលយ៉ាងឆាប់រហ័ស និងសាហាវ ខណៈខ្យល់ខ្លាំង លក្ខខណ្ឌអាកាសធាតុស្ងួត និងសំណើមទាប ធ្វើឲ្យអណ្តាតភ្លើងកាន់តែធ្ងន់ធ្ងរ ។
ទន្ទឹមនោះ គិតត្រឹមយប់ថ្ងៃសុក្រ ទី១១ ខែសីហា (ពេលវេលានៅកម្ពុជា) មនុស្សចំនួន ៦៧នាក់ ត្រូវបានគេបញ្ជាក់ថា បាត់បង់ជីវិត ហើយ ១០០០ នាក់ នៅតែបាត់ខ្លួនក្នុងរយៈពេល ៣ ថ្ងៃនៃគ្រោះអគ្គិភ័យនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ បេសកកម្មស្វែងរក និងជួយសង្គ្រោះទ្រង់ទ្រាយធំ កំពុងដំណើរការ ហើយសត្វឆ្កែហិតក្លិន ក៏ត្រូវបានបញ្ជូនទៅទីនោះផងដែរ ដើម្បីជួយស្វែងរកសាកសពក្នុងចំណោមសំណង់ដែលឆេះខ្ទេចខ្ទី។
ក្នុងសន្និសីទសារព័ត៌មានមួយ អភិបាលរដ្ឋហាវ៉ៃ បានហៅភ្លើងឆេះព្រៃនេះថាជា គ្រោះមហន្តរាយធម្មជាតិធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររដ្ឋ ហើយនិយាយថា ៨០% នៃទីក្រុងប្រវត្តិសាស្ត្រ Lahaina ត្រូវដុតកម្ទេច។

លើសពីនេះ អ្នកទេសចររាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ហើយមនុស្ស ១១០០០ នាក់ គ្មានអគ្គិសនីប្រើប្រាស់ ខណៈលោកប្រធានាធិបតី ចូ បៃដិន បានប្រកាសភ្លើងឆេះព្រៃនេះ ជាគ្រោះមហន្តរាយដ៏ធំមួយ ហើយរដ្ឋាភិបាលសហព័ន្ធនឹងផ្តល់មូលនិធិសង្គ្រោះ និងស្តារឡើងវិញនៅតំបន់ភ្លើងឆេះព្រៃនេះផងដែរ ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រៅពីមនុស្សស្លាប់៥៣នាក់ មាន១០០០នាក់ទៀត កំពុងបាត់ខ្លួនដោយសារភ្លើងឆេះព្រៃ នៅ ហាវ៉ៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


