ជីវិតកម្សាន្ដ
ភឹម ស្រីនោ ពីក្មេងស្រីម្នាក់ដើរតាមក្ដីស្រមៃ ក្លាយជា MGC2023 ត្រៀមតំណាងកម្ពុជា លើឆាកអន្តរជាតិ
ក្រោយឆ្លងកាត់នូវការប្រកួតយ៉ាងលំបាក និងវគ្គជម្រុះជាច្រើនខែកន្លងមកនោះ កាលពីថ្មីៗនេះ រកឃើញម្ចាស់មកុដបវរកញ្ញា Miss Grand Cambodia2023 បានទៅលើកញ្ញា ភឹម ស្រីនោ Miss Grand តំណាងភ្នំពេញ។

ជោគជ័យនេះធ្វើឲ្យសាមីខ្លួនកញ្ញា ភឹម ស្រីនោ សម្ដែងការរំភើបខ្លាំង បន្ទាប់ពីក្ដីស្រមៃរបស់នាងសម្រេចដូចបំណងក្នុងវិស័យបវរកញ្ញាដែលបានលះបង់ពេលវេលាជាច្រើនមកហើយនោះ។ ជាការពិតណាស់ ភឹម ស្រីនោ គឺជាក្មេងស្រីម្នាក់ ដែលតែងតែដើរតាមក្ដីស្រមៃរហូតក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2023 ហើយនៅក្នុងពេលនេះ។

ស្រីនោ បញ្ជាក់ប្រាប់សារព័ត៌មានឲ្យដឹងថា បន្ទាប់ពីជ័យជំនះនេះនាងបានទទួលកាតព្វកិច្ចដ៏សំខាន់មួយដែលត្រូវបំពេញនាពេលខាងមុខនេះ គឺ ក្លាយខ្លួនជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា ទៅលើឆាកអន្តរជាតិ ក្នុងកម្មវិធី Miss Grand International 2023 ប្រារព្ធឡើងនៅប្រទេសវៀតណាម ហើយការប្រកួតនឹងចាប់ផ្ដើមនៅខែតុលា ខាងមុខនេះ។

កញ្ញា ភឹម ស្រីនោ បានបន្តថា «ក្នុងភាពជោគជ័យមួយនេះ នាងខ្ញុំចង់សម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលសំខាន់ៗ ជាច្រើន ដែលបានគាំទ្រ និងផ្ដល់កម្លាំងចិត្តរហូតមក»។ នាងថា «អ្នកទាំងអស់គ្នា ជាកម្លាំងចិត្ត ជាភាពជោគជ័យ សម្រាប់ដំណើរមួយនេះ បើគ្មានអ្នកទាំងអស់គ្នា ក៏គ្មានភាពជោគជ័យមួយនេះដែរ សង្ឃឹមថា ពុកម៉ែបងប្អូន នៅតែស្រឡាញ់ ហើយបន្តការគាំទ្រដល់រូបនាងខ្ញុំនៅពេលខាងមុខនេះ កាន់ដៃគ្នាទៅមុខបន្តទៀត សម្រាប់ការប្រកួតលើឆាកអន្តរជាតិ»៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


