ព័ត៌មានជាតិ
ពលរដ្ឋ គួរទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅរដូវភ្លៀងនេះ
សំរាមជាប្រភពមេរោគ ដែលបង្កឱ្យមានបផលប៉ះពាល់ជាអវិជ្ជមានលើសុខមាភាពមនុស្សសត្វ និងធ្វើឱ្យបាត់បង់សោភ័ណ។

កញ្ញា សាន ស្រីល័ក្ខណ៍ យុវតីមួយរូបរស់នៅរាជធានីភ្នំពេញ បានលើកឡើងអំពីបញ្ហានៃផលប៉ះពាល់សំរាមដូច្នេះថា សំរាមមិនត្រឹមតែប៉ះពាល់ដល់បរិស្ថាន សុខភាព អនាម័យ និងបណ្ដាលឱ្យមានការកកស្ទុះលូរ ប៉ុណ្ណោះទេ វាថែមទាំងបង្ហាញអំពីកម្រិតនៃការយល់ដឹងរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសមួយទៀតផង។ ជាងនេះទៅទៀត ការដែលមិនបានទុកដាក់សំរាមឱ្យបានល្អ មានសណ្ដាប់ធ្នាប់ វាពិតជាធ្វើឱ្យមានឱនភាពនៃវិស័យទេសចរណ៍ផងដែរ ព្រោះសំរាមជាចង្រុកនៃមេរោគ បណ្ដាលឱ្យមានក្លិនមិនល្អ ដែលជាកត្តាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ ជាដើម។
កញ្ញាស្រី ល័ក្ខណ៍ បានសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមគិតគូរអំពីបញ្ហាបរិស្ថានទាំងអស់គ្នា ជាពិសេសអាណាព្យាបាលត្រូវបង្រៀនដល់កូនៗ អំពីរបៀបវេចខ្ចប់សំរាមឱ្យបានល្អ មុនពេលយកទៅចោលក្នុងធុងសំរាម។

ដូចគ្នានេះដែរ លោក ពង្ស សាវតា បុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែង មើលឃើញថា នៅតាមទីសាធារណៈ ស្ទើរតែមានធុងសំរាមគ្រប់ទីកន្លែងទៅហើយ ប៉ុន្តែលោកសង្កេតឃើញថា នៅតែមានពលរដ្ឋមួយចំនួន បោះចោលសំរាមនៅក្រៅធុង ឬតាមផ្លូវសាធារណៈ នាំឱ្យបាត់បង់សោភ័ណភាពទីក្រុង។ លោកបានបន្ថែមដូច្នេះថា ប្រសិនបើប្រជាពលរដ្ឋនៅតែមិនយកចិត្តទុកដាក់ចំពោះបញ្ហាសំរាមនោះទេ ប្រាកដណាស់វានឹងបង្កឱ្យមានក្លិនមិនល្អ និងប៉ះពាល់ដល់បរិស្ថានថែមទៀតផង។
ជាមួយគ្នានេះ លោក នាង រតនៈ ពលរដ្ឋមួយរូបទៀត បានលើកឡើងទាក់ទិននឹងសំរាមនេះដែរថា ការទុកដាក់សំរាមនៅមានភាពរប៉ាត់រប៉ាយច្រើននៅឡើយ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ សំរាមបង្កឱ្យមានការកកស្ទុះលូបង្ហូរទឹក នៅរាជធានីភ្នំពេញ។
យុវជនមួយរូបនេះមានទស្សនៈថា «សំរាមកើតចេញពីកត្ដាខ្លួនយើង ហើយបើយើងអប់រំខ្លួនឯង និងស្វែងយល់ពីផលប៉ះពាល់របស់សំរាម នោះយើងនឹងចេះទុកដាក់ឱ្យមានរបៀបរាប់រយ ជាមិនខានឡើយ»។
មន្រ្តីសាលារាជធានីភ្នំពេញ បានលើកឡើងនាពេលកន្លងមកថា នៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ការទុកដាក់ ការបែងចែក និងការប្រមូលសំរាម មានលក្ខណៈល្អប្រសើរជាងមុន ពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួនបីមានការប្រកួតប្រជែងគ្នា ជាមួយនឹងការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋផងដែរ៕
អត្ថបទៈ ផល ធារិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


