ជីវិតកម្សាន្ដ
មង្គលការ Yaya នឹងរៀបចំនៅប្រទេសកំណើតរបស់នាង
បន្ទាប់ពី Yaya Urassaya ត្រូវបាន Nadech Kugimiya ប្រកាសសុំរៀបការ កាលពីប៉ុន្មានខែមុន មង្គលរបស់អ្នកទាំងពីរត្រូវបានទស្សនិកជនតាមដានយ៉ាងជាប់ ព្រោះចង់ដឹងថាតើពេលណានឹងរៀបចំឡើង? រៀបចំបែបណា និងនៅឯណាទៅ?

ចំពោះចម្ងល់នេះ Yaya បានចេញមុខផ្ដល់បទសម្ភាសន៍ខ្លះៗពាក់ព័ន្ធនឹងពិធីមង្គលការរបស់នាង និងមិត្តប្រុស ដោយនាងបានប្រាប់ថា ពិធីនឹងរៀបចំឡើងនៅក្រៅប្រទេស ពោលគឺនៅលើទឹកដីកំណើតរបស់នាងតែម្ដង។

Yaya ថាខ្លួននឹងរៀបចំមង្គលការនៅក្នុងប្រទេសន័រវេសតែមួយគត់ ប៉ុន្តែមិនមែនឆ្នាំនេះនោះទេ ព្រោះទាំងនាងនិង Nadech សុទ្ធតែរវល់រៀងខ្លួន។ ម៉្យាងវិញទៀត Nadech កំពុងសាងសង់ផ្ទះថ្មី ដូច្នេះអ្នកទាំងពីរត្រូវការពេលយូរក្រែលដែរ ទម្រាំទំនេរដៃ ជាពិសេសទុកពេលសម្រាប់សន្សំប្រាក់។ តារាស្រីវ័យ ៣០ឆ្នាំ បញ្ចប់ជាចុងក្រោយបែបមិនច្បាស់លាស់ថា អាពាហ៍ពិពាហ៍អាចនឹងកើតឡើងនៅឆ្នាំក្រោយ ឬឆ្នាំក្រោយមួយទៀត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Nadech ប្រាប់ថា ក្រោយរៀបការរួច សុខចិត្តរ៉ាប់រងចង្រ្កានជើងឆ្នាំងជំនួស Yaya
ចុចអាន៖ គេហដ្ឋានថ្មីរបស់ Mark-Kimberley តម្លៃរយលានឯណោះ
ចុចអាន៖ ខ្សែភាពយន្ត Jennie សម្ដែងលើកដំបូង ប្រកាសលុបចោលវគ្គ២ ព្រោះខ្លឹមសារផ្លូវភេទ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


