ព័ត៌មានអន្ដរជាតិ
ជប៉ុន បង្ហាញផែនការបណ្ដុះបណ្ដាលផ្នែកឌីជីថលដល់ពលរដ្ឋនៅអាស៊ាន ៥ ពាន់នាក់
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានបង្ហាញពីផែនការរបស់ប្រទេសជប៉ុនក្នុងការជំរុញកិច្ចសហប្រតិបត្តិការឌីជីថលជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបណ្តុះបណ្តាលមនុស្សយ៉ាងហោចណាស់ ៥,០០០ នាក់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ។

លោក Kishida បានប្រាប់វេទិកា អាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិកថា “ទីក្រុងតូក្យូក៏នឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកអាស៊ាននីមួយៗក្នុងការធ្វើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ពង្រឹងសន្តិសុខតាមអ៊ីនធឺណិត ក៏ដូចជាពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់អាហារ និងផលិតផលផ្សេងៗទៀតផងដែរ” ។
លោក Kishida បានបន្ថែមថា “ប្រទេសរបស់យើងនឹងរីកចម្រើនជាមួយសមាជិកអាស៊ានដោយការលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយពួកគេ ហើយរដ្ឋាភិបាលទីក្រុងតូក្យូក៏បានបង្ហាញពីគំនិតផ្តួចផ្តើមនៃការតភ្ជាប់ទ្រង់ទ្រាយធំរវាងជប៉ុន និងអាស៊ាន ជាពិសេសជប៉ុននឹងពង្រឹងសុវត្ថិភាពដែនសមុទ្រជាមួយអាស៊ាននៅក្នុងគំនិតផ្តួចផ្តើមថ្មីរបស់ខ្លួន ។

បច្ចុប្បន្ននាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida កំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំអាស៊ាន ក៏ដូចជាប្រទេសចិន និងកូរ៉េខាងត្បូងផងដែរ ខណៈឆ្នាំនេះក៏ជាខួបលើកទី ៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងអាស៊ាន ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានចាប់ផ្ដើមតាំងតែពីថ្ងៃទី៥ មកម្ល៉េះ ហើយនឹងបន្តដល់ថ្ងៃទី៧ ខែកញ្ញា ខណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងមិនមានវត្តមានចូលរួមឡើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Kyodo
ចុចអាន ៖ តើមេដឹកនាំប្រទេស អាស៊ាន រូបណាខ្លះនាំយកភរិយាចូលរួមក្នុងកិច្ចប្រជុំ កំពូលនៅ ឥណ្ឌូណេស៊ី?
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


