KPT+
តិចនិកសាមញ្ញៗសម្គាល់រវាងទឹកអប់ពិត និង ក្លែងក្លាយ
នៅក្នុងពិភពទីផ្សារទឹកអប់ល្អពិតៗមានច្រើនណាស់ រីឯទឹកអប់ក្លែងបន្លំក៏សម្បូរមិនស្ទើរដែរ។ មានក្រុមហ៊ុនមិនតិចទេដែលលួចផលិតទំនិញក្លែងលើទីផ្សារ ហើយចំពោះអ្នកមិនបានប្រយ័ត្នឬមិនចេះសម្គាល់អាចនឹងចាញ់បោកគេបានយ៉ាងងាយ។
នៅទីនេះ ជាវិធីសាស្ត្រមួយចំនួនដើម្បីសម្គាល់មើលរវាងទំនិញពិតនិងក្លែងក្លាយដែលលោកអ្នកអាចយកទៅប្រើប្រាស់បានពេលដើរផ្សារទិញទឹកអប់ម្ដងៗ៖
១. ស្បោងបាតប្រអប់

ទឹកអប់ពិត មានស្បោងប្លាស្ទិចនៅបាតប្រអប់ក្រាស់ និងមានសភាពត្រង់ភ្លឹងគ្មានផ្នត់នោះទេ ផ្ទុយពីទឹកអប់ក្លែងក្លាយ ដែលមានប្លាស្ទិករុំមិនស្អាតគ្មានរបៀបទាល់តែសោះ។
២. ថ្នេរថង់បា្ទស្ទិច

បើថ្នេរថង់ប្លាស្ទិចដែលរុំប្រអប់ទឹកអប់ មានថ្នេរប្រវែងទទឹងធំជាង ៥ មីលីម៉ែត្រ នោះវាជាទឹកអប់ក្លែងក្លាយ ដោយសារទឹកអប់ពិតមានថ្នេរប្លាស្ទិចរៀបចំស្អាតឥតខ្ចោះ។
៣. ក្រដាសក្នុងប្រអប់

ក្រដាស ក្នុងប្រអប់ទឹកអប់ពិត ត្រូវមានគុណភាពល្អ ពណ៌ស និងមានរាងដូចជាដបទឹកអប់ ដើម្បីការពារកុំឲ្យដបបែក ជាពិសេសវាគ្មានពណ៌បែកប្រផេះនោះទេ។
៤. ស្លាក និងព័ត៌មានលើប្រអប់

នៅត្រង់រង្វង់ព្រួញពណ៌មាស ព្រួញដែលចង្អុលទៅខាងស្តាំ ត្រូវតែមានពណ៌ខ្មៅ ឬមានពណ៌ស្រអាប់ជាង ព្រួញដែលចង្អុលមកខាងស្តាំ។
៥. តម្លៃ

ក្រុមហ៊ុនមួយចំនួន រចនារូបរាងស្រដៀងគ្នាទៅនឹងទឹកអប់ប្រេនពិត។ ប៉ុន្តែទំនិញក្លែងក្លាយរមែងច្រើនតែមានតម្លៃថោកជាងរបស់ពិត។
៦. ពណ៌ទឹកអប់

ទឹកអប់ប្រេនល្បីៗ មិនប្រើពណ៌ ក្នុងទឹកអប់ច្រើននោះទេ ដោយភាគច្រើនមានពណ៌ស្លេក។ ដូច្នេះបើទឹកអប់មានពណ៌ដិតខ្លាំង នោះច្បាស់ជាទឹកអប់ក្លែងក្លាយហើយ។
៧. លេខកូដសម្គាល់

លេខកូដសម្គាល់ត្រូវតែមានបោះពុម្ព នៅនឹងបាតប្រអប់ ហើយលេខកូដនោះ ត្រូវតែដូចគ្នាជាមួយនឹងលេខដែលនៅនឹងបាតដបទឹកអប់ដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ប្រមូលយីហោទឹកអប់ថ្លៃកប់ពពកទាំង ១០ លើលោក
ចុចអាន៖ក្លិនទឹកអប់អាចប្រាប់ពីនិស្ស័យពិតនៃមនុស្សម្នាក់ៗបាន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ