ព័ត៌មានជាតិ
៨ ខែឆ្នាំនេះ មានសហគ្រាសគ្រឹះស្ថានជិត ១២០០ បើកថ្មី ខណៈជាង ៣៣០ បិទលែងដំណើរការ
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងនៅរសៀលថ្ងៃទី ១២ កញ្ញានេះថា រយៈពេល ៨ ខែ ឆ្នាំ ២០២៣ នេះ មានសហគ្រាសគ្រឹះស្ថានចំនួន ១១៨៨ បានបើកដំណើរការថ្មី ផ្ដល់ការងារជូនប្រជាពលរដ្ឋ ៥៩៦៣១ នាក់ ស្រី ៣៦៧៨៩ នាក់ ក្នុងនោះមានសហគ្រាសកាត់ដេរ ៧៩ មានកម្មករ ៣២៥៥១ នាក់ ស្រី ២៥៣២៩ នាក់ និងសហគ្រាសក្រៅកាត់ដេរ ១១០៩ មានកម្មករ ២៧០៨០ នាក់ ស្រី ១១៤៦០ នាក់។

លោកបានបន្តថា ទន្ទឹមនឹងបើកដំណើរការថ្មី ក៏មានសហគ្រាសគ្រឹះស្ថានចំនួន ៣៣២ បានបិទលែងដំណើរការ ដែលមានកម្មករ ៦០៦២៩ នាក់ ស្រី ៤៨៩៣៧ នាក់ ក្នុងនោះសហគ្រាសកាត់ដេរ ៦៣ មានកម្មករ ៥៦៤២១ នាក់ ស្រី ៤៧០៨៨ នាក់។

លោកបានបន្តទៀតថា ក្នុងចំណោមសហគ្រាសគ្រឹះស្ថានបើកដំណើរការថ្មី និងបិទលែងដំណើរការ ក្នុងនោះនៅក្នុងខែកុម្ភៈ មានសហគ្រាសបិទចំនួន ១៤៣ ក្នុងនោះមានផ្នែកកាត់ដេរ ២៣ និងក្រៅពីកាត់ដេរ ១២០។ ចំណែកសហគ្រាសបើកថ្មីមានចំនួន ៤១៦ ក្នុងនោះកាត់ដេរ ១៦ និងក្រៅពីកាត់ដេរ ៤០០។

ខែមីនា មានសហគ្រាសបិទចំនួន ១៩ ក្នុងនោះកាត់ដេរ ៨ និងក្រៅពីកាត់ដេរ ១១។ ចំណែកសហគ្រាសថ្មីចំនួន ២០ ក្នុងនោះកាត់ដេរ ១៩ និងក្រៅពីកាត់ដេរចំនួន ១។ ខែមេសា មានសហគ្រាសបិទចំនួន ៤៤ ក្នុងនោះកាត់ដេរ ១១ និងក្រៅពីកាត់ដេរ ៣៣។ ចំណែកសហគ្រាសបើកថ្មី ចំនួន ៣៣ ក្នុងនោះកាត់ដេរចំនួន ១០ និងក្រៅកាត់ដេរ ២៣។ ខែឧសភា មានសហគ្រាសបិទចំនួន ១០ ក្នុងនោះកាត់ដេរចំនួន ១ និងក្រៅពីកាត់ដេរចំនួន ៩។ ចំណែកសហគ្រាសបើកថ្មីចំនួន ៣៣ ក្នុងនោះកាត់ដេរ ១០ និងក្រៅកាត់ដេរ ២៣។ ខែមិថុនា មានសហគ្រាសបិទចំនួន ៥៦ ក្នុងនោះកាត់ដេរ ៦ និងក្រៅពីកាត់ដេរ ៥០ និងមានសហគ្រាសបើកថ្មីចំនួន ៣០៥ ក្នុងនោះកាត់ដេរចំនួន ៣ និងក្រៅពីកាត់ដេរចំនួន ៣០២។ ខែកក្កដា មានសហគ្រាសបិទចំនួន ៣៤ ក្នុងនោះកាត់ដេរចំនួន ៧ និងក្រៅពីកាត់ដេរ ១៧ និងសហគ្រាសបើកថ្មីចំនួន ៤៤ ក្នុងនោះកាត់ដេរចំនួន ២ និងក្រៅពីកាត់ដេរចំនួន ៤២ និងខែសីហា មានសហគ្រាសបិទចំនួន ២៦ ក្នុងនោះកាត់ដេរចំនួន ៧ និងក្រៅពីកាត់ដេរចំនួន ១៩ និងសហគ្រាសបើកថ្មីចំនួន ១៧២ ក្នុងនោះកាត់ដេរចំនួន ១៧ និងក្រៅពីកាត់ដេរ ១៥៥៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


