ព័ត៌មានជាតិ
ការនាំចេញរបស់កម្ពុជា ទៅទីផ្សារសិង្ហបុរីកើនឡើងជាង ៥៥០ភាគរយ
ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរី បានកើនឡើងខ្ពស់ ពោលគិតត្រឹមរយៈពេល ៨ខែឆ្នាំ ២០២៣ មានទំហំទឹកប្រាក់ប្រមាណជាង ១.១០ពាន់លានដុល្លារ ដោយក្នុងនោះ ការនាំចេញរបស់កម្ពុជា មានប្រមាណជាង ៤៧៦លានដុល្លារ កើនឡើង ៥៥៤ភាគរយ ដោយឡែកការនាំចូលពីសិង្ហបុរី មានចំនួនទឹកប្រាក់ជាង ៦២៥លានដុល្លារ ធ្លាក់ចុះ ៧៨ភាគរយ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា កំណើននៃការនាំចេញ គឺបានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃការផលិតកម្ម នៅក្នុងស្រុកជាពិសេសលើវិស័យឧស្សាហកម្មធុនធំ និង SME ជាដើម។
ចំពោះទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅសិង្ហបុរី ភាគច្រើនជាផលិតផលកសិកម្ម និងក្រៅពីនេះ ក៏មានផលិតផលវាយនភណ្ឌ ស្បែកជើង គ្រឿងបន្លាស់ម៉ាស៊ីន ផលិតផលធ្វើពីលោហៈ និងរ៉ែ។ ចំណែកកម្ពុជា នាំចូលទំនិញពីសិង្ហបុរី រួមមានគ្រឿងអលង្ការ គ្រឿងអេឡិចត្រូនិក ផលិតផលធ្វើពីក្រដាស ប្លាស្ទិក ផលិតផលខូស្មិចទិក និងសម្ភារៈបន្ទប់ទឹកជាដើម។
កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងមិត្តភាពយូរអង្វែងរវាងកម្ពុជា-សិង្ហបុរី លើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដោយក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងពី ៣.៥ ប៊ីលានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៥.៣ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១។
បរិយាកាសធុរកិច្ច និងការវិនិយោគដ៏អំណោយផលរបស់កម្ពុជា ពិសេសការលើកទឹកចិត្ត និងភាពបត់បែនដែលផ្តល់ដោយក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីសម្រាប់ការស្តារសេដ្ឋកិច្ច ក្នុងទម្រង់ធម្មតាថ្មី២០២១-២០២៣ ក៏ដូចជាច្បាប់ស្តីពីការវិនិយោគដែលទើបប្រកាសដាក់ឱ្យអនុវត្ត នឹងទាក់ទាញវិនិយោគិនបន្ថែមទៀត រួមទាំងវិនិយោគិនមកពីប្រទេសសិង្ហបុរីផងដែរ។
កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេបំផុត ដែលបានទទួលស្គាល់ឯករាជ្យរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ១៩៦៥។ ទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងសិង្ហបុរីត្រូវបានបង្កើត ដោយព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី ត្រូវបានពង្រឹង និងរីកចម្រើនជាបន្តបន្ទាប់៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


