ព័ត៌មានអន្ដរជាតិ
សម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះនឹងលើកយករបៀបវារៈចំនួន ៤
សម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី ៧៨ ដែលប្រមូលផ្ដុំប្រមុខរដ្ឋ រដ្ឋាភិបាល រដ្ឋមន្ត្រី និងគណៈប្រតិភូមកពីប្រទេសជាសមាជិក នឹងប្រព្រឹត្តទៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនៅថ្ងៃទី១៩ ខែកញ្ញានេះ ។
តំណាងមកពីប្រទេសចំនួន ១៩៣ កំពុងអញ្ជើញចូលរួមជាបណ្ដើរៗហើយក្នុងកិច្ចចរចាកម្រិតខ្ពស់ប្រចាំឆ្នាំ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិរៀងរាល់ខែកញ្ញា ខណៈលោក Dennis Francis មកពីប្រទេសទ្រីនីដាដ និងតូបាហ្គោ នឹងធ្វើជាប្រធាននៃសម័យប្រជុំលើកទី ៧៨ នេះ ។
ចំណែករបៀបវារៈនៃសម័យប្រជុំលើកទី ៧៨ នេះរួមមាន ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បញ្ហាអាកាសធាតុ ការត្រៀមលក្ខណៈសម្រាប់ជំងឺរាតត្បាត និងតំបន់មានជម្លោះ ខណៈមូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ “ការកសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក” ។
ទន្ទឹមនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ក៏នឹងគូសបញ្ជាក់ពីការយកចិត្តទុកដាក់ជាចម្បងរបស់ UN ដើម្បី “បង្កើតផ្លូវថ្មី” នៅក្នុងបរិបទនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា ។
លោក Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំណែទម្រង់នៅក្នុងអង្គការសហប្រជាជាតិ គឺចាំបាច់ដើម្បីឲ្យស្របទៅនឹងការពិតនៃពិភពលោកបច្ចុប្បន្ន ហើយអនុសាសន៍ជាក់ស្តែងរបស់លោកនឹងត្រូវបានលើកឡើងដើម្បីដោះស្រាយបញ្ហាប្រឈម និងការគំរាមកំហែងនាពេលបច្ចុប្បន្ន ។
ស្របពេលជាមួយគ្នានេះ បញ្ហាវិបត្តិនៅអ៊ុយក្រែនក៏ទំនងជាស្ថិតក្នុងរបៀបវារៈ ក្នុងអំឡុងពេលកិច្ចចរចាកម្រិតខ្ពស់ដែលរំពឹងថា នឹងលូកចូលជ្រៅទៅក្នុងតំបន់ជម្លោះ និងសង្គ្រាមជាសកល ហើយកិច្ចពិភាក្សានៅឆ្នាំនេះក៏មានចូលរួមពីសំណាក់លោក Volodymyr Zelensky ផងដែរ ខណៈនៅក្នុងសម័យប្រជុំមហាសន្និបាតកាលពីឆ្នាំមុនប្រធានាធិបតីអ៊ុយក្រែនរូបនេះបានផ្តល់សារតាមរយៈវីដេអូ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


