ព័ត៌មានអន្ដរជាតិ
ប្រជាជនបារាំង កំពុងភិតភ័យចំពោះការរាតត្បាតនៃសត្វសង្កើច
នៅថ្ងៃអង្គារ ទី៣ ខែតុលា រដ្ឋមន្ត្រីសុខាភិបាលបារាំងបានប្រាប់ប្រជាជនកុំឲ្យភិតភ័យចំពោះការរាតត្បាតនៃសត្វសង្កើច ក្រោយមានអ្នកដំណើរជាច្រើនត្អូញត្អែរពីសត្វសង្កើចដែលមានតាមយានដឹកជញ្ជូនសាធារណៈដូចជារថភ្លើង និងឡានក្រុងជាដើម ។

លោក Aurelien Rousseau រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងសុខាភិបាលបារាំងមានប្រសាសន៍ថា “វាគ្មានហេតុផលអ្វីសម្រាប់ការភ័យស្លន់ស្លោទេ ។ យើងមិនត្រូវបានឈ្លានពានដោយសត្វសង្កើចទេ ហើយវាមិនទាក់ទងនឹងការធ្វើចំណាកស្រុកដែរ ប្រសិនបើរឿងនេះត្រូវនិយាយ វាទាក់ទងនឹងការចល័ត៖ នៅពេលអ្នកត្រលប់មកពីបរទេស អ្នកអាចនាំពួកគេមកដោយខ្លួនឯង” ។

ការរាតត្បាតនៃសត្វសង្កើចកំពុងតែធ្វើឲ្យអ្នកឃ្លាំមើលអនាម័យបារាំង Anses ឈឺក្បាលរហូតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤ ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សត្វសង្កើចបានលេចចេញនៅតាមសណ្ឋាគារ រោងកុន រថភ្លើង និងសូម្បីតែលើសាឡាងផងដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្ត្រី ៦ នាក់ព្យាយាមគេចខ្លួនពីបារាំងទៅអង់គ្លេសតាមឡានដឹកទំនិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


