ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ពលរដ្ឋជាង ៥០០ គ្រួសារ ប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅខេត្តកំពង់ស្ពឺ
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៦ តុលានេះថា ជំនន់ទឹកភ្លៀងនៅខេត្តកំពង់ស្ពឺបានប៉ះពាល់ប្រជាពលរដ្ឋប្រមាណជាង ៥០០ គ្រួសារ និងជម្លៀសទៅរកទីទួលសុវត្ថិភាពចំនួន ១៧ គ្រួសារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀត។

លោកបានបន្តថា ទឹកចាប់ផ្ដើមជន់លិចហូរកាត់ផ្លូវជាតិលេខ ៣ ត្រង់ចំណុចស្រុកគងពិសី នៅថ្ងៃទី ១៥ ខែតុលា បណ្តាលឲ្យអាជ្ញាធរផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន ដើម្បីចៀសវាងការខូចខាតផ្លូវ និងគ្រោះថ្នាក់ផ្សេងៗ ដល់អ្នកធ្វើដំណើរ។

លោកបានបន្តទៀតថា អាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យ និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋប៉ះពាល់ដោយជំនន់ទឹកភ្លៀងប្រមាណជាង ៥០០ គ្រួសារ និងជម្លៀសប្រជាពលរដ្ឋចំនួន ១៧ គ្រួសារ ទៅរកទីទួលសុវត្ថិភាពបានទាន់ពេលវេលា។

លោកបានបន្ថែមថា យ៉ាងណាក៏ដោយនៅព្រឹកថ្ងៃទី ១៦ តុលានេះ ទឹកបន្តស្រកជាបណ្តើរៗ ហើយ បានហូរធ្លាក់ទៅខេត្តកណ្តាល និងខេត្តតាកែវ បង្កឲ្យជន់លិចនៅតាមតំបន់មួយចំនួន នៃខេត្តទាំងពីរនេះផងដែរ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


