សន្តិសុខសង្គម
កម្លាំងចុះល្បាតការពារត្រីមេពូជប្រឈមជាមួយក្រុមជនសង្ស័យឆក់ត្រីខុសច្បាប់
ជនសង្ស័យប្រើឧបករណ៍ឆក់ត្រីខុសច្បាប់មួយក្រុម មានគ្នាជាច្រើននាក់បានបើកទូកចំនួន ១៤ គ្រឿង ក្នុងគោលបំណងបើកបំបុកទូកក្រុមល្បាត តែត្រូវបានក្រុមល្បាត ប្រើធម៌ក្តៅរកយុទ្ធវិធីការពារខ្លួន ទើបក្រុមមុខសញ្ញាឆក់ត្រី ធ្វើការបើកទូករត់គេចបាត់អស់។

លោក សន ស៊ីវ៉ាង ក្រុមអភិរក្សត្រីមេពូជប្រចាំស្នាក់ការកំបោរបានឲ្យដឹងថា នៅវេលាម៉ោង ៩៖៣០ នាទីយប់ថ្ងៃទី ១៧តុលាបានសហការជាមួយកម្លាំងសហគមន៍នេសាទភូមិកោះហឹបចុះល្បាតក្នុងតំបន់អារ៉ាមសារចំណុចកោះធ្យូងក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យបានប្រទះឃើញជនសង្ស័យចំនួន ១៤ ទូកក្នុងនោះមាន ៥ ទូកជាមុខសញ្ញាចាស់ ធ្លាប់បានធ្វើសកម្មភាពឆក់ត្រីពេលយប់នៅចំណុចកោះធ្យូងក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យទន្លេមេគង្គលើខេត្តស្ទឹងត្រែង។
លោកបន្តឲ្យដឹងទៀតថា ក្នុងពេលចុះល្បាឃ្លាំមើលនេះ យើងបានប្រទះឃើញទូកក្រុមជនសង្ស័យឆក់ត្រីកំពុងធ្វើសកម្មភាពឆក់ត្រីហើយកម្លាំងយើងនាំគ្នាពួនស្ទាកចាំចាប់ ស្រាប់តែក្រុមទូកពួកឆក់មើលឃើញយើងមុនពួកវាក៏បាននាំគ្នាបើកទូកសំដៅមកបុកទូកក្រុមការងារ កម្លាំងយើងក៍ប្រើយុទ្ធវិធីការពារខ្លួនក្រុមជនសង្ស័យក៏បើកទូករត់គេចបាត់អស់។
លោក ចាន់ ផុន ប្រជាសមាគមន៍នេសាទបានបញ្ជាក់ដែរថា៖ ក្រោយហេតុការណ៍នេះក្រុមការងារនាំគ្នាឡើងមកពួនស្ទាក់ចាំមើល នៅចំនុចក្បាលកោះហឹបម្តងទៀត ដល់ម៉ោង១២យប់បានឃើញទូកឆក់ត្រីមានចំនួន៨ទូកបន្ថែមទៀត កំពុងបណ្តែកទូកធ្វើសកម្មភាពឆក់ត្រីចាប់ពីកោះចឹកចុះមករហូតដល់ក្បាលកោះហិប។
លោកបន្តថា៖ ក្រោយពីក្រុមការងារឃើញសកម្មភាពដូច្នេះ ក៏រៀបចំទូកស្កាត់ក្រុមជនសង្ស័យ តែក្រុមពួកវាឃើញទូកយើង ក៏បើកទូកសំដៅមកបុកទូកយើងម្តងទៀតតែក្រុមយើងបានរកយុទ្ធវិធីការពារខ្លួនម្ដងទៀត។ ធ្វើឲ្យពួកវាដឹងខ្លួនហើយក៏បើករត់គេច ក្រុមការងារបានប្រើយុទ្ធវិធីដើម្បីការពារខ្លួម្ដងទៀត ក្រុមល្បាតបានដេញតាមរហូតដល់កោះកីតូចដេញមិនទាន់ទើបឈប់ដេញ។
លោក ឈឹម វណ្ណារ៉ា ប្រធានសហគមន៍នេសាទបានអះអាងថា៖ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ប្រឈមជាមួយក្រុមជនសង្ស័យ ប្រជាសហគមន៍នេសាទសុំស្នើទៅអាជ្ញាធរពាក់ព័ន្ធជួយរិះរកមធ្យោបាយធ្វើបែបណាដើម្បីបង្ក្រាបជនសង្ស័យនេះឱ្យខាងតែបាន ព្រោះនេះជាលើកទី៥ហើយដែលជនសង្ស័យធ្វើសកម្មភាពតតាំងគ្នាជាមួយក្រុមល្បាត។
លោកបន្តថា៖ ទោះដល់រដូវបើកនេសាទ ឬបិទនេសាទក៏ដោយ កម្លាំងការពារត្រីមេពូជនៅតែបន្តការការពារត្រីមេពូជឲ្យនៅគង់វង្សទាំងកម្លាំងកាយកម្លាំងចិត្តមិនថាពេលយប់ ឬថ្ងៃទេ បានប្រឹងប្រែងការពារធនធានជលផលតែមិនទទួលបានលទ្ធផលល្អទេ។
សូមបញ្ចាក់ថា៖ ករណីនេះប្រជាសហគមន៍ និងកម្លាំងល្បាតស្នើសុំទៅមន្ត្រីជំនាញ និងស្ថាប័នមានសមត្ថកិច្ចបន្ថែមកម្លាំងមកជួយក្រុមយើងខ្ញុំផងតាមអាចធ្វើទៅបានដើម្បីផលប្រយោជន៍រួមទាំអអស់គ្នា៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


