ព័ត៌មានជាតិ
អ្នកឃ្លាំមើលសង្គម គាំទ្រការក្រើនរំលឹកសាជាថ្មីរបស់រដ្ឋមន្រ្តីបរិស្ថាន ចំពោះការអនុវត្តច្បាប់លើបទល្មើសធនធានធម្មជាតិ
អ្នកឃ្លាំមើលបញ្ហាសង្គម បង្ហាញការគាំទ្រចំពោះការក្រើនរំលឹកសាជាថ្មី របស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទាក់ទងនឹងការអនុវត្តច្បាប់លើបទល្មើសធនធានធម្មជាតិ ហើយជំរុញការអនុវត្តច្បាប់ ១០០ភាគរយ ទៅលើជនល្មើស។

ការគាំទ្រនេះ បន្ទាប់ពីលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះ បានក្រើនរំលឹកសាជាថ្មីចំពោះការអនុវត្តច្បាប់ លើបទល្មើសធនធានធម្មជាតិឲ្យខាងតែបាន ហើយលោកជំរុញការអនុវត្តច្បាប់ ១០០ភាគរយ មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកឃ្លាំមើលបញ្ហាសង្គម មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការដែលរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រើនរំលឹកសាជាថ្មីចំពោះការអនុវត្តច្បាប់ ទាក់ទងនឹងបទល្មើសធនធានធម្មជាតិខាងលើនេះ គឺជារឿងដែលត្រឹមត្រូវបំផុត ហើយជារឿងដែលគួរតែគាំទ្រ។

លោកសង្ឃឹមថា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ នឹងអនុវត្តឲ្យបាននូវការតាំងចិត្ត បង្រ្កាបបទល្មើសធនធានធម្មជាតិនេះ ដោយធ្វើយ៉ាងណាកុំឲ្យអ្នកបំផ្លាញធនធានធម្មជាតិ ពិសេសអ្នកកាប់បំផ្លាញព្រៃឈើរួចពីសំណាញ់ច្បាប់ឲ្យសោះ។
«ក្នុងនាមជាអ្នកតាមដាន ក៏ដូចជាក្នុងនាមប្រជាពលរដ្ឋម្នាក់ ពិតជាពេញចិត្តការប្ដេជ្ញាចិត្តហ្នឹង ហើយសង្ឃឹមថា ឯកឧត្ដមរដ្ឋមន្ត្រី ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធលោកនឹងអនុវត្តឲ្យបាន ហើយការអនុវត្តឲ្យបាននេះ កាលណាមានការប្ដេជ្ញាចិត្តមុតមាំពីរដ្ឋមន្ត្រី វាត្រូវមានការសហការពីអង្គភាពពាក់ព័ន្ធផ្សេងទៀត ដើម្បីអនុវត្តឲ្យបាន»។ នេះជាការលើកឡើងបន្ថែមពីលោកបណ្ឌិត ឈត ប៊ុនថង។
អ្នកឃ្លាំមើលបញ្ហាសង្គមរូបនេះ លើកឡើងទៀតថា ដើម្បីអនុវត្តការបង្រ្កាបបទល្មើសធនធានធម្មជាតិ ឲ្យបានជោគជ័យនោះ ត្រូវតែផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរចំពោះអ្នកបំផ្លាញ។ ម្យ៉ាងទៀត ក្នុងករណីរកឃើញបុគ្គលដែលពាក់ព័ន្ធ ត្រូវតែផ្ដន្ទាទោសឲ្យបានម៉ឺងម៉ាត់ដូចគ្នា។
លោកបណ្ឌិត ឈត ប៊ុនថង បន្ថែមបែបនេះថា «ទីពីរ បើសិនជាក្នុងករណីរកឃើញមានបុគ្គលជាអាជ្ញាធរពាក់ព័ន្ធ ដែលជាមន្ត្រីអនុវត្តច្បាប់ចូលគប់គិត ក៏ត្រូវតែដាក់ទោសដូចគ្នា ហើយប្រសិនជាដាក់ទោសតែជនខិលខូច ហើយអនុវត្តច្បាប់មិនបានដាក់ទោសទេ គឺវាប្រៀបធៀបដូចជាក្រឡាមង ក្រឡាសំណាញ់ដែលធ្លាយចឹង»។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ដែរថា ការអនុវត្តច្បាប់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការកាប់បំផ្លាញព្រៃឈើ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន និងមិនអនុញ្ញាតឲ្យមានការចរចា ក្រៅប្រព័ន្ធច្បាប់ឡើយ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


