ព័ត៌មានជាតិ
លោក ជិន ម៉ាលីន បង្ហើបថា អ្នកនាំពាក្យ បច្ចុប្បន្នមានបីប្រភេទ
អ្នកនាំពាក្យជាតួនាទីមួយសំខាន់សម្រាប់ស្ថាប័ន ដើម្បីធ្វើការឆ្លើយតបរាល់ចម្ងល់ ឬពាក់ព័ន្ធនឹងព្រឹក្ដិការណ៍នានា ទៅដល់សាធារណៈជន ពិសេសអ្នកនាំពាក្យ ត្រូវតែជាមនុស្សដែលមានភាពវាងវៃក្នុងការបញ្ចេញសារចេញទៅ ឱ្យសមស្រប និងត្រឹមត្រូវ។
អ្នកនាំពាក្យមានបីប្រភេទ ទី១ អ្នកនាំពាក្យគ្មានពាក្យនាំ, ទី២ នាំទាំងពាក្យនាំទាំងរឿង, និងទី៣ អ្នកនាំពាក្យសកម្ម ស្វាហាប់ និងវាងវៃ។ នេះជាការបញ្ជាក់របស់លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។

លោក បានពន្យល់ថា អ្នកនាំពាក្យគ្មានពាក្យនាំ ភាគច្រើនចេញតែសេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាសព័ត៌មានតាម លិខិត ហើយបិទទូរសព្ទ មិនឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មាន ដោយពុំមានការពន្យល់អ្វីទាំងអស់។ ចំណែកអ្នកនាំពាក្យ ទី២ មិនមែននាំត្រឹមពាក្យទេ តែនាំទាំងរឿងថែមទៀត។ មានន័យថា ចូលចិត្តអត្ថាធិប្បាយបូបាច់ច្រើននូវរឿងដែលមិន ត្រូវនិយាយ។ លោកថា មិនមែនគ្រប់រឿងទាំងអស់ដែលអ្នកនាំពាក្យដឹងត្រូវនិយាយនោះទេ ត្រូវចេះពិចារណាថារឿង ណាអាចនិយាយបាន និងរឿងដែលមិនអាចនិយាយបាន ទាំងពេលវេលា និងទីកន្លែង។
ដោយឡែកអ្នកនាំពាក្យមួយប្រភេទទៀត គឺមានភាពសកម្ម ស្វាហាប់ និងវាងវៃ ដោយដឹងពីរបៀបនិយាយ និងរឿងដែល ត្រូវនិយាយ។ លោកបានបន្តថា អ្នកសារព័ត៌មានត្រូវការពន្យល់អត្ថាធិប្បាយបន្ថែមនូវខ្លឹមសារមួយចំនួន ដើម្បីបញ្ជាក់ កាន់តែច្បាស់អំពីរឿងរ៉ាវដែលបានកើតឡើង ដូច្នេះតួនាទីជាអ្នកនាំពាក្យត្រូវតែធ្វើការអត្ថាធិប្បាយ។
ថ្លែងនៅក្នុងកម្មវិធី «Grow under peace» របស់កម្ពុជាថ្មី លោក ជិន ម៉ាលីន បានលើកឡើងដូច្នេះថា «មិនមែន គ្រប់រឿងទាំងអស់អាចនិយាយបាន ទៅកាន់មនុស្សគ្រប់គ្នា គ្រប់ពេលវេលា គ្រប់ទីកន្លែងនោះទេ។ អ្នកនាំពាក្យត្រូវមាន ភាពរហ័សវាងវៃ ថាសារប្រភេទណាអាចបញ្ចេញបាន ហើយសារណាខ្លះមិនអាចបញ្ចេញទៅបាន»។
លោក បានសង្កត់ធ្ងន់ថា អ្នកនាំពាក្យមានទំនួលខុសត្រូវទាំងស្ថានប័ន និងរាជរដ្ឋាភិបាល ពោលគឺនិយាយអ្វីកុំឱ្យហួស បន្ទាត់ក្របខណ្ឌនយោបាយរួម។
មានបទពិសោធន៍ជាអ្នកនាំពាក្យជាច្រើនឆ្នាំ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន យល់ឃើញថា អ្នកនាំពាក្យ និងអ្នកសារព័ត៌មានគឺជាភាគី ដែលត្រូវការពឹងពាក់គ្នាបានទៅវិញទៅមក នៅក្នុងទំនាក់ទំនងរវាងប្រព័ន្ធផ្សព្វ ផ្សាយ និងស្ថាប័នសាធារណៈ ឬសហគ្រាសឯកជន។ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីសំខាន់ ក្នុងការនាំយកដំណឹងពិតគ្រប់ច្រកល្ហកប្រកបដោយវិជ្ជាជីវៈ ទៅប្រាប់ដល់សាធារណៈជន។ ជាងនេះទៅទៀត ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ចាំបាច់ត្រូវមានអ្នកនាំពាក្យដែលពាក់ព័ន្ធនឹងប្រធានបទនៃការផ្សព្វផ្សាយជួយបំពេញបន្ថែម ផងដែរ៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


