ព័ត៌មានអន្ដរជាតិ
ប្រជាជនអ៊ីស្រាអែល សម្រុកទិញកាំភ្លើង ទុកការពារខ្លួន
យោងតាមរបាយការណ៍មួយ, ប្រជាជនអ៊ីស្រាអែល កំពុងនាំគ្នាសម្រុកទិញកាំភ្លើងក្នុងអត្រាដ៏ច្រើនមិនធ្លាប់មានពីមុនមក ចាប់តាំងពីក្រុមហាម៉ាស់ បើកការវាយប្រហារដ៏ភ្ញាក់ផ្អើល និងបានបង្កឲ្យមានសង្រ្គាមជាមួយអ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា។

ជនជាតិអ៊ីស្រាអែលបានដាក់ពាក្យសុំអាជ្ញាប័ណ្ណកាំភ្លើងយ៉ាងច្រើន ជាហេតុបណ្តាលឲ្យក្រសួងសន្តិសុខមាតុភូមិ ត្រូវធ្វើការញាប់ដៃញាប់ជើងលើរឿងនេះ ដោយពាក្យសុំអាជ្ញាប័ណ្ណកាំភ្លើងយ៉ាងច្រើនលើសលប់ត្រូវបានដាក់ស្នើ។
ហាងលក់កាំភ្លើងក្នុងប្រទេសអ៊ីស្រាអែល បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មាន Financial Times លោក Mehul Srivastava ថា មានមនុស្សជាច្រើនបានមកទិញកាំភ្លើង ដោយពួកគេត្រូវតម្រង់ជួររង់ចាំរយៈពេលរាប់ម៉ោង។
ហាងមួយក្នុងទីក្រុង Holon បានប្រាប់ FT ថា ខ្លួនលក់កាំភ្លើង៩មិល្លីម៉ែត្រម៉ាក Masada អស់គ្មានសល់ ដោយសារតែតម្រូវការកើនឡើង ក្រោយការវាយប្រហារថ្ងៃទី៧ខែតុលា។

ស្របពេលជាមួយគ្នានោះ មន្ត្រីម្នាក់និយាយថា “យើងកំពុងព្យាយាមផ្ទេរអាវុធឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន មកពីគ្រប់ទីកន្លែង ដើម្បីពង្រឹងក្រុមសន្តិសុខក្នុងតំបន់ និងផ្តល់ជូនប្រជាពលរដ្ឋ នូវសុវត្ថិភាពដែលពួកគេត្រូវការ”។
ដំបូង អាជ្ញាធរអ៊ីស្រាអែលនិយាយថា មនុស្សជាង១៤០០នាក់ត្រូវបានសម្លាប់ និងប្រហែល ២០០នាក់ទៀតត្រូវចាប់ខ្លួនដោយក្រុមហាម៉ាស់។ ចាប់តាំងពីពេលនោះមក យោធាអ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre, Business Insider
ចុចអាន៖ អង្គការ Save the Children៖ កុមារ២០០០នាក់ ស្លាប់នៅហ្គាហ្សា ត្រឹម១៧ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


