ព័ត៌មានអន្ដរជាតិ
ការអំពាវនាវឲ្យអន្តរជាតិដាក់សម្ពាធដើម្បីដោះលែងលោក Navalny ពីពន្ធនាគារ បង្ហាញថា គាត់ជាភ្នាក់ងារបរទេស
វិមានក្រឹមឡាំងអះអាងថា សកម្មភាពពីសម្ព័ន្ធមិត្តរបស់ឥស្សរជនគណបក្សប្រឆាំងដែលជាប់ពន្ធនាគារលោក Alexey Navalny ក្នុងការស្នើសុំសម្ពាធពីបរទេសដើម្បីឲ្យដោះលែងគាត់ពីពន្ធនាគារបានបង្ហាញថា គាត់សមនឹងទទួលបានងារជា ភ្នាក់ងារបរទេស។
ថ្លែងទៅកាន់សារព័ត៌មានកាលពីថ្ងៃសុក្រ អ្នកនាំពាក្យប្រធានាធិបតី Vladimir Putin លោក Dmitry Peskov បានហៅយុទ្ធសាស្ត្រចុងក្រោយបំផុតនេះថាជា ការបង្ហាញការពិតយ៉ាងច្បាស់ក្រឡែតដែលថា លោក Navalny មានទំនាក់ទំនងជាមួយប្រទេសដទៃទៀត។
កាលពីថ្ងៃព្រហស្បតិ៍ សម្ព័ន្ធមិត្តដ៏សំខាន់របស់លោក Navalny គឺលោក Leonid Volkov បានប្រកាសថា នឹងមិនមានការតវ៉ាគាំទ្រសកម្មជននេះទៀតទេរហូតដល់ចុងឆ្នាំនេះ។
ការប្រមូលផ្ដុំទ្រង់ទ្រាយធំត្រូវបានធ្វើឡើងនៅទូទាំងប្រទេសកាលពីថ្ងៃទី២៣និង៣០ខែមករា ប៉ុន្តែការធ្លាក់ចុះនៃការចូលរួមចំពេលមានការចាប់ខ្លួននិងការបង្ក្រាបរបស់ប៉ូលិសជាបន្តបន្ទាប់ បានធ្វើឲ្យក្រុមរបស់លោកត្រូវវាយតម្លៃឡើងវិញ។ ផ្ទុយទៅវិញ លោកបានបង្ហាញថា ពួកគេនឹងប្រើសម្ពាធអន្តរជាតិជាមធ្យោបាយមួយដើម្បីធ្វើឲ្យមេដឹកនាំប្រឆាំងចេញពីពន្ធនាគារ។ លោកនិយាយថា “យើងកំពុងបើកមុខទីពីរ។ នោះគឺគោលនយោបាយបរទេស”។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Navalny បានទទួលការគាំទ្រពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក។ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិកលោក Joe Biden បានទាមទារឲ្យមានការដោះលែងសកម្មជនរូបនេះជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ។ លោកហៅការឃុំខ្លួននេះថា “មានហេតុផលនយោបាយ”។
ការជំនុំជម្រះក្តីរបស់លោក Navalny កាលពីថ្ងៃអង្គារ ត្រូវបានចូលរួមដោយអ្នកការទូតប្រមាណ២០នាក់មកពីប្រទេសនានាលើពិភពលោក។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងថា ការចូលរួមក្នុងរឿងក្តីរបស់ពលរដ្ឋនៃប្រទេសទីបីមិនមែនជារឿងធម្មតាទេ ព្រោះជាទូទៅ អ្នកការទូតភាគច្រើនចូលរួមលុះត្រាតែគាំទ្រជនរួមជាតិរបស់ពួកគេ។
លោកស្រីនិយាយថា “ទោះបីអ្នកបស្ចិមប្រទេស មើលឃើញលោក Navalny ជារបស់ពួកគេក៏ដោយ តែគាត់ជាពលរដ្ឋរុស្ស៊ី។ នេះមិនមែនគ្រាន់តែជាអន្តរាគមន៍នៅក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យប៉ុណ្ណោះទេ។ នេះគឺជាការបង្ហាញពីតួនាទីមិនត្រឹមត្រូវនិងខុសច្បាប់របស់បស្ចិមប្រទេស នៅក្នុងការប៉ុនប៉ងដើម្បីលូកដៃក្នុងរឿងរុស្ស៊ី”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


