ព័ត៌មានជាតិ
ថ្ងៃនេះ ខេត្តកំពង់ចាម រៀបចំកម្មពិធីប្រណាំងទូក រយៈពេល២ថ្ងៃ តាមដងទន្លេមេគង្គ
ថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីប្រណាំងទូក ង បណ្តែតប្រទីប រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ តាមបណ្តោយដងទន្លេមេគង្គ មុខវេទិកាអុំទូកខេត្ត ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងការលើកស្ទួយវិស័យ ទេសចរណ៍ និងថែរក្សាប្រពៃណីទំនៀមទម្លាប់។

លោក ស្រី សុភក្ត្រ័ អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានដឹងថា កម្មវិធីសប្បាយៗ ក្នុងពិធីបុណ្យអុំទូក នៅឆ្នាំនេះរបស់រដ្ឋបាលខេត្ត មិនត្រឹមតែចូលរួមការថែរក្សាប្រពៃណីរបស់ដូនតាខ្មែរនោះទេ ប៉ុន្តែបង្កើតឡើងដើម្បីបង្ករភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងថែរក្សាទំនៀមទម្លាប់។
បើតាមលោក ស្រី សុភក្ត្រ័ កម្មវិធីបុណ្យអុំទូក រយៈពេល ២ថ្ងៃនេះ នៅថ្នាក់ខេត្ត មានទូក ង ទាំងខ្នាតខ្លី និងខ្នាតវែង ចំនួន៤៨ទូក ចូលរួមប្រណាំង និងបានរៀបចំស្តង់តាំងពិរពណ៌ចំនួន១១០ស្តង់ ដោយក្នុងនោះ មានស្តង់តាំងពិព័រណ៍ផលិតផលរបស់រដ្ឋបាលក្រុងស្រុកទាំង១០ មានស្តង់មន្ទីរអង្គភាពជុំវិញខេត្ត និងមានស្តង់លក់ដូរទំនិញជាច្រើនប្រភេទ ទាំងម្ហូបអាហារ ភេសជ្ជៈ ផលិតផលភូមិមួយផលិតមួយ ហេីយមានការប្រគុំតន្រ្តីជូនប្រជាពលរដ្ឋទស្សនាកំសាន្ត។
រដ្ឋបាលខេត្តកំពង់ចាម ក៍បានអំពាវនាវ និងផ្សព្វផ្សាយដល់សាធារណៈជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ អញ្ជើញមកទស្សនាកំសាន្តសប្បាយរីករាយក្នុងកម្មវិធីនេះប្រកបដោយទំនួលខុសត្រូវខ្ពស់៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


