ព័ត៌មានជាតិ
ឆ្នាំ ២០២៤ សាលាដូងគិរីរម្យ ដែលបង្រៀនក្មេងកំព្រា និងក្មេងមកពីគ្រួសារក្រីក្រ អាចនឹងប្រឈមបញ្ហាហិរញ្ញវត្ថុ
សាលាដូងគិរីរម្យ បានចាប់ផ្ដើមបើកដំណើរការនៅឆ្នាំ ២០១៨ តែត្រូវបានផ្អាកដំណើរការទៅវិញរយៈពេល ២ឆ្នាំ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ ក្រោយមកនៅដើមឆ្នាំ ២០២១ សាលាដូងគិរីរម្យ បានបើកដំណើរការឡើងវិញ ដោយសារការជួយជ្រោមជ្រែង ពីសំណាក់សាធារណៈជន និងបណ្ដាក្រុមហ៊ុនមួយចំនួនទៀត។ សម្រាប់នាពេលបច្ចុប្បន្ននេះ សាលាដូង មានសិស្សានុសិស្ស ដែលកំពុងតែសិក្សានៅទីនោះចំនួន ១៨៥នាក់ ភាគច្រើនសុទ្ធតែក្មេងកំព្រា និងក្មេងមកពីគ្រួសារក្រីក្រ រស់នៅជុំវិញតំបន់ភ្នំគិរីរម្យនេះតែម្ដង។

លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគិរីរម្យ បានប្រាប់ឱ្យកម្ពុជាថ្មីដឹងថា ចាប់ពីដំណើរការសាលាដូង ឡើងវិញមក សាលាដូង ចំនួនសិស្សមានកំណើនកើនឡើង ១៨៥នាក់ បើធៀបនឹងឆ្នាំបើកដំបូង សិស្សមានតែ ៧៦នាក់ តែប៉ុណ្ណោះ។ លោក បន្ថែមថា សាលាដូង មានគ្រូបង្រៀនចំនួន ៥នាក់ ដែលកំពុងជួយបង្រៀនសិស្ស ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយសិស្សទាំងអស់ មិនតម្រូវឱ្យបង់ប្រាក់នោះឡើយ គ្រាន់សិស្សទាំងនោះ ត្រូវរើសសំរាម យកមកដូរជាថ្នូរសម្រាប់កែច្នៃតុបតែងលម្អសាលា ឱ្យកាន់តែមានសោភ័ណភាព ស្រស់បំព្រង ជាទីទាក់ទាញសម្រាប់សិស្សានុសិស្ស និងភ្ញៀវទេសចរ ខណៈសាលាក៏មានមុខរបរមួយទៀតនោះដែរ គឺបើកហាងកាហ្វេ ដើម្បីបានប្រាក់ចំណេញខ្លះ សម្រាប់យកទៅចំណាយប្រចាំខែនៅក្នុងសាលាដូងនេះ។

លោក អ៊ុក វណ្ណដេ បញ្ជាក់បន្ថែមថា ក្នុងការចំណាយប្រចាំខែ ក្នុងសាលាដូងគិរីរម្យនេះ ក្នុងមួយខែត្រូវចំណាយប្រាក់ ចំនួន ៣ពាន់ដុល្លារ ដោយគ្រាន់តែគ្រូបង្រៀនចំនួន ៥នាក់ ត្រូវចំណាយ ១៥០០ដុល្លារ និង ១៥០០ដុល្លារទៀត ត្រូវចំណាយទៅលើទឹកភ្លើង និងសម្ភារៈសិក្សារបស់សិស្សានុសិស្ស ក្នុងសាលាដូងគិរីរម្យ នេះផ្ទាល់។

លោក អ៊ុក វណ្ណដេ បានមានប្រសាសន៍បន្តថា សម្រាប់ដើមឆ្នាំ ២០២៤ខាងមុខនេះ សាលាដូងគិរីរម្យ ប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ដោយសារការប្រែប្រួលនៃសេដ្ឋកិច្ច ដែលនាំឱ្យប៉ះពល់ដល់មុខរបរលក់កាហ្វេរបស់សាលា ស្របពេលដែលមិនសូវមានភ្ញៀវទេសចរ ធ្វើដំណើរឆ្លងកាត់តាមទីនោះទៀតផងនោះ។ ក្រៅពីនេះ លោក អ៊ុក វណ្ណដេ បញ្ជាក់ថា កន្លងមក សាលាដូងគិរីរម្យ មានសម្បូរសប្បុរសជន ជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើន តែងតែជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈសិក្សា ដើម្បីឱ្យសាលាដូងគិរីរម្យ អាចដំណើរការមកដល់បច្ចុប្បន្ននេះ៕
អត្ថបទ៖ សួស សិត





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


