KPT+
ការសិក្សាបង្ហាញថា ធាតុផ្សំនៃសុភមង្គលពិតស្ថិតលើទំនាក់ទំនងល្អ
កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធី TED Talk ចិត្តវិទូលោក Robert Waldinger បានពណ៌នាពីធាតុផ្សំនៃសុភមង្គលពិតមកបង្ហាញជូននៅក្នុងសុន្ទរកថារបស់ខ្លួន។ នៅក្នុងសុន្ទរកថា លោកបានលើកយកលទ្ធផលនៃការសិក្សានៅមហាវិទ្យាល័យ Harvard របស់ចិត្តវិទូ George Vaillant ដែលបានដឹកនាំការស្រាវជ្រាវពីឆ្នាំ ១៩៧២ ដល់ ២០០៤។

ការស្រាវជ្រាវបានស្ទង់មតិពីការងារ ទំនាក់ទំនង និងសុខភាពរបស់មនុស្ស ២ ក្រុម គឺមួយក្រុមជាមនុស្សពេញវ័យចំនួន ២៦៨ នាក់ និងមួយក្រុមទៀតជាកុមារចំនួន ៤៥៦ នាក់។ ក្រោយធ្វើការស្រាវជ្រាវអ្នកសិក្សាបានសរសេរថា ទំនាក់ទំនងល្អនាំឱ្យមនុស្សមានសុភមង្គលបំផុត។
តើទំនាក់ទំនងល្អនាំឱ្យមនុស្សមានសុភមង្គលពិតប្រាកដមានអ្វីខ្លះ?
១. មានទំនាក់ទំនងជិតស្និទ្ធ

មនុស្សដែលមានទំនាក់ទំនងល្អជាមួយក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ ពួកគេមានភាពសប្បាយរីករាយនិងមានសុខភាពល្អជាងអ្នកដែលមានទំនាក់ទំនងសង្គមតិច។ មិនតែប៉ុណ្ណោះពួកគេក៏រស់នៅបានយូរដែរ។
ចំណែកឯមនុស្សឯកោតែងតែមានបញ្ហាសុខភាពច្រើនយ៉ាង និងកម្រសប្បាយចិត្តណាស់។ ជាញឹកញាប់ពួកគេជួបនូវបញ្ហាដំណេកមិនបានស្កប់ស្កល់ថែមទៀត។
រីឯមនុស្សដែលមានទំនាក់ទំនងកាលពីកុមារភាពកក់ក្តៅជាមួយម្តាយ នឹងមិនសូវមានបញ្ហាស្មារតីទៅថ្ងៃក្រោយទេ ហើយជាទូទៅពួកគេទទួលបានជោគជ័យក្នុងអាជីពខ្ពស់។
២. មានគុណភាពនៃទំនាក់ទំនង

យោងតាមការសិក្សាបានបង្ហាញថា មនុស្សដែលនៅម្នាក់ឯងសប្បាយចិត្តជាងមនុស្សដែលមានទំនាក់ទំនងច្រើនតែឧស្សាហ៍មានទំនាស់នឹងគ្នា។
លើសពីនេះទៅទៀតចំនួននៃទំនាក់ទំនងមានសារៈសំខាន់ណាស់ចំពោះមនុស្សកាន់តែចំណាស់។ ទោះបីមនុស្សមានមិត្តភក្តិច្រើន ក៏មិនមែនមានន័យថាពួកគេសប្បាយជាងមនុស្សដែលមានមិត្តជិតស្និទ្ធពិតប្រាកដប៉ុន្មាននាក់នោះទេ។ អត្ថន័យនៃពាក្យថាមិត្តពិតគឺ ផ្អែកលើគុណភាព មិនមែនចំនួនឡើយ។
៣. មានស្ថេរភាពអាពាហ៍ពិពាហ៍

ការសិក្សាពីមហាវិទ្យាល័យ Harvard បានរកឃើញថា អាពាហ៍ពិពាហ៍ពិតប្រាកដអាចជួយលើកម្ពស់សុខភាពផ្លូវកាយនិងផ្លូវចិត្តបានល្អប្រសើរ ព្រមទាំងធ្វើឲ្យថយចុះនូវហានិភ័យនៃជំងឺវង្វេងវង្វាន់បានទៀតផង។
ក្នុងការសិក្សាបានឲ្យដឹងថា គូស្នេហ៍ដែលរៀបការរួច ហើយអាចរក្សាទំនាក់ទំនងដោយមិនលែងលះគ្នារហូតដល់អាយុ ៥០ ឆ្នាំ នឹងមានបញ្ហាសុខភាពតិចជាងគូស្វាមីភរិយាដែលឆាប់ចែកផ្លូវគ្នា។ មិនត្រឹមតែប៉ុណ្ណោះជីវិតគូដែលនៅជាមួយគ្នាបានយូរ នឹងជួយពង្រឹងការចងបានល្អទៀតផង។ អ្វីដែលពិសេសអាពាហ៍ពិពាហ៍ដែលមិនងាយបែកបាក់គ្នា មិនត្រឹមតែផ្ដល់សុភមង្គលដល់ប្ដីប្រពន្ធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់ក្ដីសុខឲ្យកូនៗ និងសង្គមផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ funnelwide
ចុចអាន៖ មកស្គាល់ចំណុចអវិជ្ជមាននៅផ្ទះ ដែលនាំឱ្យប្តីឬប្រពន្ធងាកទៅរកក្រៅ
ចុចអាន៖ ចាប់ផ្តើមរស់នៅក្នុងជីវិតដែលជំរុញសុបិនខ្លួនឯងផ្ទាល់ឱ្យទៅជាការពិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


