ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ រុស្ស៊ី បើកការវាយលុកលើកទី ៣ ទៅលើតំបន់ភាគខាងកើត អ៊ុយក្រែន
កងកម្លាំងរុស្ស៊ីកំពុងបើកការវាយលុកលើកទី ៣ ទៅលើទីក្រុង Avdiivka ដែលជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងតំបន់ភាគខាងកើតនៃសាធារណរដ្ឋ Donetsk ប៉ុន្តែទោះជាយ៉ាងណា យោធាអ៊ុយក្រែនក៏បានបញ្ចប់សកម្មភាពវាយលុកនោះផងដែរ ។
មេបញ្ជាការយោធាអ៊ុយក្រែន លោក Oleksander Tarnavskyi បាននិយាយនៅលើការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្នុងការវាយប្រហារនោះ កងកម្លាំងរុស្ស៊ីបានព្យាយាមឡោមព័ទ្ធទីក្រុង Avdiivka ប៉ុន្តែត្រូវបានកងទ័ពអ៊ុយក្រែនបញ្ចេញសកម្មភាពទប់ស្កាត់ទាន់ពេលវេលា ហើយក៏មានការបង្គិចគ្នាមួយប្រាវផងដែរ ។
កងកម្លាំងរុស្ស៊ីបានដាក់ពង្រាយទាហាន និងរថពាសដែកជាច្រើនគ្រឿង ដើម្បីវាយលុកទីក្រុង Avdiivka ចាប់តាំងពីខែមុនមកម្ល៉េះ ក្នុងគោលបំណងព្យាយាមគ្រប់គ្រងតំបន់ Donetsk ទាំងមូល ខណៈការប្រយុទ្ធគ្នាក្នុងរលកទី ៣ នេះត្រូវបានគេមើលឃើញថានឹងកាន់តែបែកផ្កាភ្លើងខ្លាំងជាងមុនទៅទៀត ។
ទន្ទឹមនោះ ការវាយលុករបស់កងកម្លាំងរុស្ស៊ីនៅពេលថ្មីៗនេះក៏កើតមានឡើង ស្របពេលដែលកងកម្លាំងអ៊ុយក្រែនកាលពីថ្ងៃទី ១០ ខែវិច្ឆិកា បានបើកប្រតិបត្តិការយោធាក្នុងតំបន់គ្រីមៀដែលរដ្ឋាភិបាលទីក្រុងមូស្គូបានបញ្ចូលជាឯកតោភាគីក្នុងឆ្នាំ ២០១៤ នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅតែបន្តអូសបន្លាយពេល និងមិនមានសញ្ញាថមថយណាមួយឡើយ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏បានផ្ដល់កញ្ចប់ជំនួយយោធាទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវក្នុងទំហំទឹកប្រាក់រាប់រយពាន់លានដុល្លារផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


