ព័ត៌មានអន្ដរជាតិ
WHO ព្រមានថា ពលរដ្ឋនៅហ្គាហ្សា ប្រឈមស្លាប់ដោយសារជំងឺ ច្រើនជាងការទម្លាក់គ្រាប់បែក ទៅទៀត
អ្នកនាំពាក្យអង្គការសុខភាពពិភពលោក លោកស្រី Margaret Harris និយាយកាលពីថ្ងៃអង្គារទី២៨ខែវិច្ឆិកាថា មនុស្សនឹងស្លាប់ដោយសារជំងឺ ច្រើនជាងស្លាប់ដោយការទម្លាក់គ្រាប់បែកទៅទៀតនៅតំបន់ហ្គាហ្សាស្ទ្រីប ប្រសិនបើប្រព័ន្ធសុខាភិបាលរបស់ខ្លួនមិនត្រូវបានជួសជុលទេនោះ។

អាជ្ញាធរសុខាភិបាលហ្គាហ្សា ឯកភាពចំពោះរបាយការណ៍របស់ UN ដែលនិយាយថា មនុស្សជាង១៥០០០នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា ដោយក្នុងនោះមានប្រហែល៤០%ជាកុមារ ខណៈគេបារម្ភថា មនុស្សច្រើននាក់ទៀតបាត់បង់ជីវិតនៅក្រោមអគារបាក់បែក រកសពមិនទាន់ឃើញ។
លោកស្រី Harris បាននិយាយក្នុងសន្និសីទ UN នៅទីក្រុងហ្សឺណែវថា “ទីបំផុត យើងនឹងឃើញមនុស្សស្លាប់ដោយសារជំងឺ ច្រើនជាងអ្វីដែលយើងកំពុងមើលឃើញពីការទម្លាក់គ្រាប់បែកទៅទៀត ប្រសិនបើយើងមិនអាចស្តារប្រព័ន្ធសុខាភិបាលនេះឡើងវិញបានទេ”។ ស្របពេលជាមួយគ្នានោះដែរ លោកស្រីបានសម្តែងក្តីព្រួយបារម្ភជាថ្មីម្តងទៀត អំពីការកើនឡើងនៃជំងឺឆ្លង ជាពិសេសជំងឺរាក។

ដោយដកស្រង់របាយការណ៍របស់ UN ស្តីពីស្ថានភាពរស់នៅរបស់ជនភៀសខ្លួន នៅភាគខាងជើងតំបន់ហ្គាហ្សា លោកស្រីនិយាយថា “គ្មានថ្នាំ គ្មានសកម្មភាពចាក់វ៉ាក់សាំង គ្មានលទ្ធភាពទទួលបានទឹកស្អាតនិងអនាម័យ និងគ្មានអាហារ។ យើងមើលឃើញករណីជំងឺរាកកើតឡើងក្នុងចំណោមទារក មានកម្រិតខ្ពស់ណាស់”។
លោកស្រីបានពណ៌នាអំពីការដួលរលំនៃមន្ទីរពេទ្យ Al Shifa នៅភាគខាងជើង តំបន់ហ្គាហ្សា ថាជា “សោកនាដកម្ម” ហើយបានសម្តែងក្តីព្រួយបារម្ភ អំពីការឃុំខ្លួនបុគ្គលិកពេទ្យមួយចំនួនដោយកងកម្លាំងអ៊ីស្រាអែល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ WHO ថា មន្ទីរពេទ្យនៅ ហ្គាហ្សា មិនមែនជាសមរភូមិ ឬទីលានប្រយុទ្ធឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


